Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឆក់កាបូបបានសម្រេចតែរត់មិនរួចត្រូវជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យក្រុមចោរវ័យក្មេង៤នាក់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែសំណាងអាក្រក់រត់មិនរួចត្រូវជន រងគ្រោះនិងសមត្ថកិច្ចដេញតាមចាប់បានយកកាបូបមកវិញ
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងក្លោងទ្វារវត្តព្រះបាទជាន់ឯក ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សំអាង សុបណ្ឌិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរប្រជាការពារខណ្ឌដង្កោ មានទីលំនៅភូមិ កណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ។
ដោយឡែកជនសង្ស័យ០៤នាក់ ដែលសមត្ថឃាត់ខ្លួនទី០១ឈ្មោះ ទី តេពី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ សំណាក់សេះមាស ផ្លូវវេងស្រេង ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
ទី០២ឈ្មោះ អ៊ុច សាវីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ បុរីចំការដូង ស្ថិតនៅភូមិថ្មី សង្កាត់ ដង្កោ ខណ្ឌដង្កោ
ទី០៣ឈ្មោះ សំ ទិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ
ទី០៤ឈ្មោះ ផល អ៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ ។ និងបានដកហូតម៉ូតូក្រុមជនសង្ស័យចំនួន២ គ្រឿង៖ ទី០១៖ ម៉ាកហុងដាសេ១២៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ធំ1K-6009 ទី០២៖ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GX-5937 ។ ហើយបានយកកាបូបជួនជនរង គ្រោះវិញ ។

បើតាមសម្ដីពីតជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GY-3526 ឌុបប្រពន្ធនិងម្តាយក្មេកចេញពីផ្ទះស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ គោលបំណងទៅខេត្តកំពង់ឆ្នាំ ។
ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះ ម៉ូតូ០២គ្រឿង មកពីក្រោយហើយបានអែបខាងឆ្វេងរួចធ្វើសកម្មភាពឆក់ការបូបពីជនរងគ្រោះបានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវជនរង គ្រោះជិះម៉ូតូដេញតាមហើយស្រែកថាចោរៗស្របពេលដែលកម្លាំងសមត្ថកិច្ចកំពុងជិះម៉ូតូល្បាតតាមផ្លូវ២១៧ ក្បែកន្លែងកើតហេតុក៏ជួយអន្តរាគន៍ដេញតាមរហូតមកដល់ចំណុចមុខសាលា កសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ ដង្កោ ខណ្ឌដង្កោ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ នាំយកមកធ្វើការសាកសួរនៅអធិការខណ្ឌដង្កោ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងត្រូវបានឃុំខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាម ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ