Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូឌុបគ្នាចុះពីស្ពានអាកាសក្នុងល្បឿនលឿនមិនប្រយត្ន័បុកបង្កាន់ដៃស្ពានស្លាប់ម្នាក់

ភ្នំពេញ៖​ យុវជន៣នាក់ជិះម៉ូតូឌុបគ្នាចុះពីលើស្ពានក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកឃឿនស្ពានបោកក្បាលស្លាប់ម្នាក់និង២នាក់ទៀតរបួសធ្ងន់
គ្រោះថ្នាក់ចរាចរណ៍ដ៌រន្ធត់នេះបានកើតឡើងនៅវេលា​ម៉ោង​២និង៣០រំលងអាធ្រាតចូលថ្ងៃទី២៧ខែមករាឆ្នាំ២០១៩។

ជនរងគ្រោះមានឈ្មោះ​ រ៉ាត​ ណូ​ ភេទប្រុសអាយុ២២ឆ្នាំមុខ​របលក់ដូរនៅផ្សារអូឫស្សីស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវមានស្រុកកំណើតភូមិព្រៃប្រង់ឃុំព្រៃប្រង់ស្រុកបាភ្នំខេត្តព្រៃវែង។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើត​ហេតុគេឃើញយុវជន៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥​ស៊េរីឆ្នាំ២០១៣​ ពណ័ក្រហមពាក់ស្លាកលេខភ្នំពេញ1 BP- 8153​ ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវ271ទិសដៅពីត្បូងទៅជើង​ ឡើងលើស្ពានអាកាសស្ទឹងមានជ័យ៍លុះពេលចុះដោយផ្លូវកោងផងនោះមិនបានប្រុងប្រយត្ន័និងមិនបាន​បន្ថយល្បឿនក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានដួលបោកក្បាលស្លាប់ម្នាក់នៅនិងកន្លែងកើតហេតុភ្លាមៗនិង២នាក់ទៀតរង​របួសធ្ងន់ត្រូវបានបញ្ជូនសង្គ្រោះទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់វាស់វែងយករថយន្តនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការខណ្ឌទួលគោករងចាំសាច់ញ្ញាតិយកឯកសារមកផ្ទៀងផ្ទាល់និងប្រគល់ជូនវិញ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ