Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ឪពុកអប្រិយស្រវឹងស្រាតណ្ហាឡើងដល់កចាប់កូនស្រីរំលោភ

កំពង់ចាម ៖ បុរសល្មោភកាមចិត្តអប្រិយម្នាក់ចាប់កូនស្រីបង្កើតខ្លួនរំលោភបានសម្រេចត្រូវបានកម្លាំងនគរបាលស្រុក ចំការលើ ធ្វើការឃាត់ខ្លួនភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន ហេតុការនេះបានធ្វើឡើងកាលពីវេលាម៉ោង​៩យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ស្ថិតនៅភូមិជាំជ្រៃ​ឃុំចំការអណ្តូង ស្រុក ចំការលើ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលស្រុកចំការលើបានអោយដឹងថា ជនសង្ស័យដែលបានចាប់រំលោភកូនបង្កើតខ្លួនឯងនោះមាន ឈ្មោះ ជិន ព្រួញ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិជាំជ្រៃ​ឃុំចំការអណ្តូង ស្រុក ចំការលើ ខេត្តកំពង់ចាម ។
ចំណែកកុមារីរងគ្រោះមាន ឈ្មោះ ជចថ អាយុ៦ឆ្នាំ ត្រូវជាកូនបង្កើតជនសង្ស័យ ។

ប្រភពបានឲ្យដឹងថាមុនកើតហេតុជនសង្ស័យជាឪពុកបានផឹកសុីស្រវឹងហើយកើតមានចំណង់តណ្ហាស្រាប់តែទៅចាប់កូនបង្កើតរបស់ខ្លួនតែភ្លាមៗនោះត្រូវបានគេរាយការណ៍ទៅសមត្ថកិច្ច ក៏បានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកជាក់ស្តែង នាំមកអធិការដ្ឋាន​នគរបាលដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការ​តាមនីតិវិធី ៕

ចែករំលែកអត្ថបទ