Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

តូចចិត្តពេលដឹងថាសង្សារជិតដល់ថ្ងៃចូលរោងការចងកសម្លាប់ខ្លួន

ភ្នំពេញ៖​ យុវជនម្នាក់តូចចិត្តគិត​ខ្លី​ ចងក​បញ្ចប់ជីវិតខ្លួនឯងក៏​ព្រោះតែដឹងថានៅប៉ុន្មានថ្ងៃខាងមុខ​ទៀតសង្សាចូលរោង​ការចោល​ តែអ្វីដែលគួអោយហួសចិត្តនោះ​ នៅកន្លែងកើត​ហេតុ ត្រូវបានក្រុមសន្តិសុខ​ បុរីពិភពថ្មី ជាច្រើននាក់ឈរ​បិទផ្លូវរារាំងមិនឲ្យអ្នកសារព័ត៌មានចូលថតរូបភាពយកព័ត៌​មានឡើយ​ ៖​ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលលេខ 110 បុរីពិភពថ្មី ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះមានឈ្មោះ ប៊ន ភី អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ បន្ទប់កើតហេតុ រួមជាមួយបងប្រុស ម្នាក់ទៀតឈ្មោះ ប៊ន ភាព អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បើតាមសម្ដីសាច់ញាតិបានបង្ហើបប្រាប់ឲ្យដឹងថា​ ជនរង​គ្រោះ​មានស្នេហា ជាមួយនារីម្នាក់ នៅស្រុកភូមិ ជាមួយគ្នា តែមួយរយៈកន្លងមកនេះ​ នាងជាសង្សារ បានបែកចិត្ត មាន​ស្នេហ៍ថ្មីផ្សេងទៀត លុះរហូតមកដល់ ២ថ្ងៃមុនកើតហេតុ បន្ទាប់ពីលិចឮដំណឹងថា​ សង្សារគេ​ ចូលរោងការ ជាមួយប្រុសផ្សេង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះធ្វើ​ឲ្យជនរងគ្រោះ បែកអារម្មណ៍ មិនហូបបាយទឹក ស្រាប់តែ​នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា នេះ ខណៈដែលបងប្រុស ទៅ​ធ្វើការបាត់ ចំណែកជនរងគ្រោះ នៅសង្ងំក្នុងបន្ទប់ម្នាក់ឯង ស្រាប់តែគិតខ្លី ចងកបញ្ចប់ជីវិតទៅវិញ ត្រូវបាន សាច់ញាតិ ក្បែរនោះ និងកងសន្តិសុខ កាត់ខ្សែចំណងក្រមា ដាក់ចុះ បង្កឲ្យភ្ញាក់ផ្អើល ហើយកងសន្តិសុខ មកឈររារាំង មុខបន្ទប់ ដោយមិនឲ្យជនណាម្នាក់ ព្រមទាំងអ្នកសារព័ត៌​មានក៏មិនអោយថតរូបភាពឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួន រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ