Saturday, October 3, 2026
Latest:
សន្តិសុខ​សង្គម

បង្ក្រាបកន្លែងផឹកសុី​ រាំកម្សាន្តល្មេីសវិធានការរដ្ឋបាលរាជធានី ឃាត់ខ្លួនមនុស្សប្រុស​ស្រី​៦០នាក់​

​ភ្នំពេញ​ ៖​ យ៉ាងហោចណាស់មនុស្សប្រុស​ស្រីចំនួន៦០នាក់​ដែលល្មើសនិងវិធានការ​រដ្ឋ​បាលរាជធានីភ្នំពេញត្រូវបានកម្លាំង ចម្រុះ​នៃ​ គណៈបញ្ចាការឯកភាពខណ្ឌដូនពេញ​ ចុះបង្ក្រាបនិងឃាត់ខ្លួន​ កាលពីវេលាម៉ោង១០​និង៥០នាទីយប់​ថ្ងៃទី៣​ខែកញ្ញា​ ឆ្នាំ២០២១​នៅ​ចំណុចទីតាំងកន្លែងកម្សាន្ត​យីហោ« ប៊្លូឆីលី​ »តាមបណ្ដោយផ្លូវ១៧៨​ ក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញបន្ទាប់ពីនាំគ្នាចូលទៅផឹកសុីរាំលេងកម្សាន្ត ដែលល្មេីសនិង វិធានការរដ្ឋបាលរាជធានី​ភ្នំពេញ​ ។

ក្នុងប្រតិបត្តិការណ៍នេះ​ គឺធ្វេីឡេីងបន្ទាប់ពីកម្លាំងចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ​ បានធ្វេីការចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យ​មូលដ្ឋានទៅលេីអាជីវកម្មហាមឃាត់រួមមាន ក្លឹប KTVរង្គសាល ឌីស្កូថែប បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ នាខណ្ឌដូនពេញ ទេីបប្រទះឃេីញទីតាំងខាងលេីបានលួចបេីកក្លឹបកម្សាន្ត​ ទទួល​ភ្ញៀវចូលផឹកសុី​ រាំរែក​ ពពាក់ពពួនគ្នាយ៉ាងច្រេីន​គគ្រឹកគគ្រេងទេីបកម្លាំងអាជ្ញាធរជំនាញធ្វេីការចូលទៅឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុប៦០នាក់​ ស្រីចំនួន២១និងប្រុស៣៩នាក់  (បរទេសចំនួន៣៩នាក់)ព្រមទាំងដកហូតវត្ថុតាងជាច្រេីនផងដែរ​ ។

​ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំង​៦០នាក់ខាងលេីរួចហេីយ​ កម្លាំងចម្រុះ​ នៃ​គណៈបញ្ចាការឯកភាពខណ្ឌដូនពេញ​ បាន​ដឹកពួកគេទៅកាន់សាលាបឋមសិក្សាវត្តភ្នំ​ទាំងយប់​ ដេីម្បីធ្វេីតេស្ដ រកមេរោគកូវីដ–១៩​ និងជម្ងឺបម្លែងថ្មីដែលតា​ ដោយអនុវត្តន៍តាម​នីតិវិធីច្បាប់ផងដែរ​ ៕​

ចែករំលែកអត្ថបទ