Saturday, October 3, 2026
Latest:
សន្តិសុខ​សង្គម

ចូលកាប់ប្លន់យកលុយកន្លែង «Wing វេរ​លុយ» នៅស្រុកកំពង់សីលា​ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន

ព្រះសីហនុ​ ៖​ ជនល្មើសម្នាក់ បានចូលទៅកាប់ម្ចាស់ផ្ទះ​ បណ្ដាលអោយរបួស រួចប្លន់យកលុយពីកន្លែង «Wing វេរលុយ» កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅ​ចំណុចទីតាំង​ «Wing វេរលុយ» យីហោ ​ហុង​ រ៉ា ស្ថិតនៅភូមិ​ស្ទឹង​ច្រាល​ ឃុំអូរបាក់​រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់សីលា បានអោយដឹងថា ជន​ល្មើស​ ឈ្មោះ​ ខន​ ម៉ៅ​ ​ អាយុ​៣៣ឆ្នាំ​ ។ ចំណែកជនរងគ្រោះ​ ឈ្មោះ​ អ៊ុំ​ ចន្ធី​ ភេទស្រី​ អាយុ​៣៩​ឆ្នាំ រងរបួស​កំភួនដៃ​​ខាងឆ្វេងនិង ភ្លៅខាងឆ្វេង ដោយសារជនល្មើស​ កាប់នឹងកាំបិតបុ័ងតោ ។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបាន​សារភាព ថា ពិតជាបានធ្វើសកម្មភាពកាប់ប្លន់ជនរងគ្រោះពិតប្រាកដ មែន ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនល្មើស តាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

ចែករំលែកអត្ថបទ