Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិជប៉ុន៣នាក់អា.កសម្លាប់អ្នករត់តាក់សុីប្លន់យកឡាន​

សៀមរាប៖​ ជនសង្សយ័ជាជនជាតិជប៉ុន៣នាក់ ចាប់អ្នកបើក​បររថយន្តតាក់សុី អារ ក សម្លាប់ រួចប្លន់យករថយន្តម៉ាក ហាយឡៃនឌរ័ មិនបានសំរេច នៅស្រុកពួក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ រីឯម្នាក់ទៀតរត់គេចខ្លួនបាត់។

យោងតាមរបាយការណ៍បឋមពីនគរបាលខេត្តសៀមរាបអោយបណ្តាញផ្សព្វផ្សាយដឹងថា ហេតុការណ៍ដ៍សាហាវ​នេះបានកើតឡើងនៅវេលាម៉ោងជិត៥កន្លះល្ងាចថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ។របាយការណ៍ប៉ូលីសបញ្ជាក់ថា ក្រោយជនសង្ស័យចាប់អារ ក អ្នកបើកបររថយន្តរត់តាកសុីជាជនជាតិខ្មែរ បណ្តាលអោយស្លាប់ក្នុងរថយន្តរួចមក ក្រុមជនសង្សយ័បានអូសសាកសពជនរងគ្រោះទម្លាក់ចេញពីរថយន្ត ហើយនាំគ្នាបើករថយន្តរត់គេច តែចៃដន្យ រេចង្កូតទៅបុកគោយន្ដកន្រ្តៃយ៍ រួចបន្តទៅបុកហាងបាយ ហុង ហាវ ទៅមុខលែងរួច បន្ទាប់មកក៍ត្រូវសមត្ថកិច្ច ឡោមពទ្ឋ័ចាប់បានចំនួន២នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនរួច សមត្ថកិច្ចកំពុងតាមរក ក្នុងនោះបើតាមប៉ាស្ពរ័ជនសង្សយ័ ម្នាក់មានឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ​២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះNAKA KUKI RYUJI​ ភេទ​ប្រុស​​ ​អាយុ២៤ឆ្នាំ ។
ប្រភពពីពលរដ្ឋបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ហឹម ចាន់ រស់នៅខេត្តសៀមរាប​ ស្នាក់នៅផ្ទះជួលមុខពេទ្យគន្ទបុប្ផា​ មានមុខរបររត់ឡានតាក់សុីដឹកភ្ញៀវ ចំណែកប្រពន្ធលក់ដូរចាប់ហួយតិចតួចនៅមុខផ្ទះ ហើយថ្ងៃដែលរងគ្រោះរហូតដល់ស្លាប់នេះ ជនរងគ្រោះបានដឹកភ្ញៀវបរទេសជាជនជាតិជប៉ុនចូលមកតាមច្រកប៉ោយប៉ែតបន្តមកកាន់ខេត្តសៀមរាប ក៍ជួបរឿងឃាតកម្មដោយដៃជនបរទេសសម្លាប់ក្នុងបំណងប្លន់យករថយន្ត៕

ចែករំលែកអត្ថបទ