Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ពិតជាសាហាវព្រៃផ្សៃមែន! ខ្មាន់កាំភ្លើងបើករថយន្តទំនើបបាញ់រះ​ មកលើ​ អ្នករត់ម៉ូតូកង់បីជា​ច្រើនគ្រាប់ នៅខណ្ឌទួលគោក

ភ្នំពេញ​ ៖​ បុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់​ភ័យស្ទើលុះព្រលឹងស្លាប់​ ខណៈបើកម៉ូតូកង់បី​តាមផ្លូវត្រូវ​ ខ្មាន់កំភ្លើងបើករថយន្តស៊េរីទំនើបមួយគ្រឿងដកកាំភ្លើងបាញ់រះ​ ចំនួន៥​ គ្រាប់មកលើកង់បី​ តែត្រូវ១គ្រាប់ចំម៉ូតូកង់បី សំណាងល្អម្ចាស់មិនអី ឯខ្មាន់កាំភ្លើងបើក​រថយន្តគេចខ្លួន បាត់ស្រមោល​ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចកាលពី​វេលាម៉ោង១០យប់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើក​ម៉ូតូកង់បីឥណ្ឌា ពណ៌លឿង មួយគ្រឿង និង​រថយន្តស៊េរីទំនើប ពណ៌ស មួយគ្រឿងមិនចាំស្លាកលេខ ដោយធ្វើដំណើរចុះពីស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត ដោយមិនដឹងថាមានទំនាស់គ្នារឿងអ្វីនោះទេ ខណៈមកដល់ចំណុចកើតហេតុខាងលើខាងម៉ូតូកង់បីនៅខាងមុខ ឯរថយន្តនៅខាង​ក្រោយបញ្ឆិតគ្នា ស្រាប់តែខ្មាន់កាំភ្លើងដែរ​បើករថយន្តស៊េរីទំនើប​ ហើយបានបើកកញ្ចក់ដក​កាំភ្លើងបាញ់រះទៅលើអ្នកបើកម៉ូតូកង់បី​ចំនួន៥គ្រាប់ បណ្ដាលឲ្យ១គ្រាប់ ត្រូវម៉ូតូកង់បីធ្លុះ។​ ភ្លាមៗនោះខ្មាន់កាំភ្លើងបានឈប់រថយន្តមួយភ្លែតហើយក៏បិទកញ្ចក់​រថយន្តវិញបើក ចេញទៅបាត់។​ ចំណែកជន​រងគ្រោះដែលជាម្ចាស់ម៉ូតូកង់បី មិនបាន​ប្រាប់ពីមូលហេតុ អ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែ​បានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្តម៉ាករ៉ូរ៉យ មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ កម្ពុជា។ ក្រោយហេតុការភ្លាមៗខ្មាន់កាំភ្លើងបាន​បើក​រថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រម៉ោល។​ ចំណែកភាគីម៉ូតូកង់បី ក៏មិន​បានធ្វើការរៀបរាប់វែងឆ្ងាយនោះដែរបាន​បើក​ម៉ូតូកង់បីបន្តដំណើរទៅមុខបាត់ ដោយ​មិន​បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល​នោះទេ។

ក្រោយមកគេឃើញវត្តមានលោក សុខ ហេង អធិការខណ្ឌទួលគោក បាន​ដឹក​នាំកម្លាំងចុះមកពិនិត្យនឹងធ្វើការសួរនាំ​នៅ​នឹងកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ​រក​ជនបង្កដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវ​ច្បាប់​ ៕

ចែករំលែកអត្ថបទ