Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើផ្លូវ​៦០ម៉ែត្រជាមួយម៉ូតូមួយគ្រឿង

ភ្នំពេញ ៖​ បុរសម្នាក់បានបែកក្បាលស្លាប់គួរ​ឲ្យអាណោចអធម៌​ ឃើញតែម៉ូតូមួយគ្រឿង​នៅជិតសព បង្ករការភ្ញាក់ផ្អើលនៅវេលា​ម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្បែរច្រមុះជ្រូកក្បាលថ្នល់​ ប្រហែលជា១០០​ក្នុងភូមិព្រែក តានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ​ មិនត្រូវបានគេ​ ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹងថា នៅវេលាម៉ោងកើតហេតុស្រាប់តែគេឃើញ​ បុរស​រងគ្រោះដេកស្កាប់ដោយម៉ូតូ​ស៊េរីឆ្នាំ២០១៥ ពណ័ខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ1CU-4819 សង្កត់ពីលើមិនដឹងថា​បុរសរងគ្រោះជិះបុកអ្វីនោះទេ​ ព្រោះម៉ូតូជន​រងគ្រោះខូចខាតផ្នែកខាងមុខទាំងស្រុង​ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកចំណុចកើតហេតុធ្វើការពិនិត្យនិងបាន​យកម៉ូតូជនរងគ្រោះទៅ​រក្សាទុកនៅអធិការដ្ឋានមានជ័យ​ បណ្ដោះអាសន្ន។ ចំណែកសពសមត្ថកិច្ចប្រគល់ឲ្យក្រុមរថយន្ត​សាម៉ុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្រាវជ្រាវ រកសាច់ញ្ញាតិឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ