Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមចោរវាយប្លន់ស្ត្រីម្នាក់យកលុយអស់ជាងមួយលានរៀលនិងទូរសព្ទ័មួយគ្រឿងនៅខណ្ឌច្បារអំពៅ​ នគរបាលបានត្រឹមតែទៅនាំ​ជនរងគ្រោះមកដាក់ពាក្យបណ្ដឹង

ភ្នំពេញ ស្ត្រីអ្នកលក់បន្លែម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពវាយប្លន់បានសម្រេចយកលុយអស់មួយលានបីសែនរៀល​ (១៣០០០០០រៀល)​ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល​ ​មិនរំខានដល់សមត្ថកិច្ច

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៣០នាទីទាបភ្លឺថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្ពានថ្មតាមបណ្តោយផ្លូវបេតុង ភូមិកោះនរាសង្កាត់ និរោធ ខណ្ឌច្បាអំពៅរាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ហន ហៀង អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែ ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1DD-3264​

ចំណែកឯម៉ូតូ ក្រុមជនសង្ស័យដែលបន្សល់ទុកនៅកន្លែងកើតហេតុម៉ាកsuzuki លែកពណ៌ទឹកប្រាក់លាយទឹកមាស ពាក់ស្លាកលេខ បាត់ដំបង1A-4678

យោងតាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនដំបូងរូបគាត់បានជិះម៉ូតូចេញពីផ្ទះក្នុងគោបំណងទៅទិញបន្លែនៅផ្សារច្បារអំពៅ យកមកលក់ដោយដាក់លុយក្នុងកាបូបចំនួន១លាន៣សែនរៀល​(១៣០០០០០) និងទូរស័ព្ទដៃមួយគ្រឿងម៉ាកសាមសុងដោយជិះម៉ូតូតាមបណ្តោយផ្លូវបេតុង (កោះនរា) ទឹសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមបានជិះម៉ូតូមកកៀកគាត់រួចយកមួកសុវត្ថិភាពវ៉ៃមកលើគាត់។

ស្ត្រីរងគ្រោះបានបន្តទៀតថាភ្លាមៗរូបគាត់បានស្រែកឆោឡោថាចោរៗ ពេលនោះជនសង្ស័យម្នាក់បានទាញកាបូប របស់គាត់ ដែលគាត់ដាក់ទាក់នៅនិងកម៉ូតូបណ្ដាលឱ្យដួលរងរបួសរលាត់ដៃជើង ព្រមទាំងដួលម៉ូតូរបស់ជនសង្ស័យផងដែរហើយគាត់ក៏ស្រែកខ្លាំងឡើងៗថាចោរៗថែមទៀតហើយជនសង្ស័យក៏បាន វាយគាត់និងមួកសុវត្ថិភាពបន្ថែ ទៀត ខណៈពេលនោះក៏មានប្រជាពលរដ្ឋបានចេញមកព្រោងព្រាត ឃើញដូច្នោះជនសង្ស័យភ័យពេកបានរត់ឡើងជិះម៉ូតូបក្ខពួករបស់គេព្រមទាំងយកកាបូបលុយរបស់គាត់ទៅជាមួយផងដែរគេចខ្លួនបាត់ដោយសុវត្ថិភាពដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងមួកសុវត្ថិភាពចំនួន៣នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះឈរស្រឡាំងកាំងសោកស្ដាយទ្រព្យសម្បត្តិនិងទ្រោមខ្លួនព្រោះក្រុមចោរវាយឯកម្លាំងសមត្ថកិច្ចបានត្រឹមតែមកយកម៉ូតូជនសង្ស័យនឹងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនិរោធតែប៉ុណ្ណោះ

ចែករំលែកអត្ថបទ