Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ចោរថ្លើមធំ​ លួចម៉ូតូស្លាកលេខ​ នគរបាល​ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រៃស ចាប់វៃខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រុូវបាននគរបាល​ប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោចាប់ឃាត់ខ្លួន​ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូធំរបស់មន្ត្រីនគរបាល​ប៉ុស្តិទំនប់ទឹកបានសម្រេច​ រួចគេចខ្លួនមក​ដល់​ដី​ ខណ្ឌដង្កោ
ហេតុការណ៍ការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង០៣និង​៣០នាទី ទៀបភ្លឺ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិព្រៃ​ ស​ ខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បានអស់លក្ខត្រូវបានកម្លាំងនគរបាលប៉ុស្តព្រៃសរជិះម៉ូតូដើរល្បាតប្រទះឃើញចាប់ឃាត់ខ្លួនប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ខណ្្ឌចំការមនចាត់ការបន្ត ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកស៊ុំ សារី នាយនគរបាលប៉ុស្ត៍ព្រៃស​បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផន ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត​ប្រាកដ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់​បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
-ចំណែកវត្ថុតាងដកហូតរួមមាន ម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់បិទស្កុតត្រួយចេក ស៊េរី ១៩៩៧ ពាក់ស្លាកលេខ នគរបាល 1-8801 ជារបស់ជនរងគ្រោះឈ្មោះ ឡុច លី​ ណា ភេទប្រុស អាយុ៣២ឆ្នាំ ជានគរបាលប៉ុស្តិ៍ទំនប់ទឹក ។

សមត្ថកិច្ចបន្តថា​ មុនពេលកើតហេតុ ជនរង​គ្រោះជាមន្ត្រីនគរបាល ប៉ុស្តិ៍ទំនប់ទឹក បាន​យកម៉ូតូទៅឲ្យជាងធ្វើ ដោយផ្ញើរទុកនឹងជាងសិន ហើយពេលធ្វើរួចជាងក៏ទុកនៅមុខផ្ទះ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។ លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែជនសង្ស័យធ្វើសកម្ម​ភាព លួចម៉ូតូជិះរត់គេចខ្លួន រហូតដល់ម៉ោង​៣និង៣០នាទីទៀបភ្លឺ សមត្ថកិច្ចនគរបាល​ប៉ុស្តិ៍ព្រៃសរ ដឹកនាំដោយលោក ស៊ុំ​ សារី នាយនគរបាលប៉ុស្តិ៍ព្រៃស​ ក្រោមការចង្អុល​បង្ហាញពីលោកវរសេនីយ៍ជឹម សុីថា អធិការ​ដ្ឋានខណ្ឌដង្កោបានបញ្ជារនគរបាលឲ្យចុះល្បាតពួនស្ទាក់ បទល្មើសក្នុងមូលដ្ឋាន និងមានការសហការជាមួយនគរបាលខណ្ឌចំការមន ក៏បានឃើញជនសង្ស័យខាងលើ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ឃាត់ខ្លួនសួរនាំទើបដឹងថា ជានសង្ស័យដែលលួចម៉ូតូ ជនរងគ្រោះមានឈ្មោះឡុច លីណា ជាមន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌបឹងកេងកង ។

សមត្ថកិច្ចបញ្ជាក់ទៀតថា​ ភ្លាមៗសមត្ថកិច្ចប៉ុស្តិ៍ព្រៃស​ ក៏ចាប់ខ្លួនជនសង្ស័យខាងលើ ប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ នៃ​អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការ​បន្តតាមនិតិវិធីព្រោះជាម្ចាស់ករណី​ និងបាន​ប្រគល់ម៉ូតូរងគ្រោះអោយទៅម្ចាស់វិញ​ ៕

ចែករំលែកអត្ថបទ