Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់! យុវជនម្នាក់កំពុងភ្ជួស្រែត្រូវឃាត.កឥតស្រមោលបាញ់ស្លាប់យ៉ាងអាណោចអធម៌

កំពង់ធំ​៖​ យុវជនម្នាក់ភ្ជួរស្រែ​ពេលមេឃកំពុង​ភ្លៀងត្រូវរន្ទះបាញ់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១២និង២៥នាទីរសៀលថ្ងៃទី២៩ខែ​ឧសភាឆ្នាំ២០២០​ នៅចំណុចអូរតាញ៉ែម ក្នុងភូមិសាស្រ្ត ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ​ ។

សមត្ថកិច្ចបានអោយដឹងថា​ សពជនរងគ្រោះមានឈ្មោះ មី ម៉ៅ ភេទ​ប្រុស អាយុ២៧ឆ្នាំជន​ជាតិខ្មែរមុខរបរកសិករ​ រស់នៅភូមិត្រើយ​ម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុកខេត្តកំពង់ធំ។
សមត្ថកិច្ចបន្តថា​ ថ្ងៃកើតហេតុជន​រង​គ្រោះបានទៅភ្ជួរស្រែនៅចំណុចកើតហេតុខណៈ​កំពុងភ្ជួរស្រាប់តែមេឃមានភ្លៀងហើយជន​រងគ្រោះមិនបានសំរាកនោះទេ​ គឺភ្ជួរទាំងកំពុង​​ភ្លៀង​ ខណៈកំពុងភ្ជួរក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង​ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្រុកសន្ទុក បានចុះទៅពិនិត្យ​ សពនៅកន្លែងកើត​ហេតុ ពុំឃើញមានស្លាកស្នាមអ្វីទេគ្រាន់តែទន់ខ្លួនតែប៉ុណ្ណោះ។
បន្ទាប់ពីបានពិនិត្យចប់រួចរាល់សមត្ថកិច្ចបាន​ធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ​ណី៕

ចែករំលែកអត្ថបទ