Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ឆេះសណ្ឋាគារ​KING GRAND BOUTIQUE HOTEL​នៅផ្លូវ២៥៨​ផ្អេីល​ដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ពន្កត់​ទាន់ពេល

ភ្នំពេញ​ ៖​ អគ្គីភ័យឆាបឆេះសណ្ឋាគារ​KING GRAND BOUTIQUE HOTEL​ នៅផ្លូវ​២៥៨​ បានបង្កកាភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជិតខាង​និងសមត្ថកិច្ចខាងពន្លត់អគ្គីភ័យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល​ នៅ​វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី២៥​ខែឧសភាឆ្នាំ២០២០​ តាមបណ្ដោយផ្លូវ២៥៨​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ។

យោងតាមប្រភព​ ពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានប្រាប់​ អោយដឹងថា​ មុន​ពេលកេីតហេតុ​ គេឃេីញក្រុមជាងដែលកំពង់តែជុសជុលសណ្ឋាគារនៅជាន់ទី៧​ ហេីយបានផ្សារដែកខ្ទាតកំទេចភ្លេីងទៅប៉ះនិងក្ដាកុងផ្លាកេបង្កជាផ្សែងឆេះហុយខ្លាំង​ ទេីបធ្វេីការទំនាក់ទៅសមត្ថកិច្ចមូលដ្ឋាននិងបានទំនាក់ទំនងទៅជំនាញការិយាល័យប្លត់និងបង្ការអគ្គីភ័យ​ បានយករថយន្តពន្លត់អគ្គីភ័យចំនួ២គ្រឿងមកដល់កន្លែងកេីតហេតុនិងបាញ់ទឹកពន្លត់បានជាស្ថាពរភ្លាមៗ។

ក្រោយពេលកេីតហេតុ​ អាជ្ញាធរមូលដ្ឋានធ្វេីការណែនាំក្រុមជាង​សូមអោយមានការប្រុង​ប្រយ័ត្នឲ្យបានខ្ពស់​ដេីម្បីចូលរួមទប់ស្កាត់​នៅ​​ហានិភ័យគ្រប់យ៉ាងដែលអាចកេីតមានឡេីងដោយយៈថាហេតុ។

ចែករំលែកអត្ថបទ