Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បុរសម្នាក់ផឹកស្រាបៀរ ABC អស់៥កប៉ុងឡើងបើកឡានជាន់ហ្គែច្រឡំថាហោះចូល ស្រះទឹកស្លាប់

ព្រះវិហា៖ បុរសម្នាក់បានស្លាប់ បាត់បង់ជីវិត គួរឲ្យសង្វេក ក្រោយពេលផឹកស្រាABC អស់ចំនួន៥កំប៉ុង ឡើងបើករថយន្ត បំរុងនាំក្រុមគ្រួសារ ត្រឡប់វិលមកផ្ទះវិញ ប៉ុន្តែជាន់ហ្គែរ ច្រឡំថា ហ្វាំង ធ្វើឲ្យរថយន្តស្ទុះទៅមុខ ធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅ ភូមិ មហាផល ឃុំឈានមុខ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។

យោងតាមរបាយការណ៍របស់នគរបាលបាន អោយដឹងថាមុនពេលកើតហេតុ បុរសរង គ្រោះ និងក្រុមគ្រួសារបានជិះរថយន្តម៉ាក ហាយព្រីត ពាក់ស្លាកលេខភ្នំពេញ 2Q.3877 មកលំហែកាយកម្សាន្ត នៅក្នុងភូមិសាស្ត្រខាងលើ ក្បែរមាត់ស្រះទឹកមួយកន្លែង ក្នុងនោះក៏មានការរៀបចំហូបចុក នូវគ្រឿងស្រវឹងផងដែរ ។ លុះដល់ម៉ោងកើត ហេតុបុរសរងគ្រោះបានឡើងបើករថយន្តរបស់ខ្លួន ក្នុងគោលបំណង នាំប្រពន្ឋ និងកូន វិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែដោយសាខ្លួនស្រវឹងស្រាខ្លាំងពេក ដាក់ជើងជាន់ហ្គែរ ច្រឡំថាប្រាំងធ្វើអោយរថយន្តស្ទុះហោះទៅ មុខ ចូលក្នុងស្រះទឹក បណ្ដាលអោយលង់ទឹក ស្លាប់ ពេលបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ! តែសំណា ង ល្អប្រពន្ធ និងកូននៅមិនទាន់បានចូលទៅក្នុងរថយន្ត។

ក្រោយមកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

ចែករំលែកអត្ថបទ