Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់ចំមួយគ្រាប់របួសធ្ងន់​ នៅខណ្ឌដូនពេញ

ភ្នំពេញ៖​ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន២គ្រាប់ត្រូវ ១គ្រាប់ចំកំប៉េះគូថរងរបួសធ្ងន់ធ្ងរ​ ៖​ ហេតុការណ៍នេះបានបង្កឱ្យការភ្ញាក់​ផ្អើលកាលពីវេលាម៉ោង៣និង១០នាទី​ទៀប​ភ្លឺថ្ងៃ​ទី២៦ខែមេសា ឆ្នាំ២០២០ នៅចំណុច មុខ សូរិយ៉ាម៉ល តាមបណ្ដោយផ្លូវ៥១(ផ្លូវប៉ាស្ទ័រ)​ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេដោយដឹងថាជាអ្នកដើរថ្មើរជើង។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនដំបូងគេឃើញបុរសរងគ្រោះចេញពីណេតជិតកន្លែងកើតហេតុដោយដើរតាម​បណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូងលុះមក​ដល់ចំណុចកើតហេតុស្រាប់តែ មានជន​សង្ស័យចំនួន៣ នាក់ជិះម៉ូតូ ២គ្រឿងមិនចាំម៉ាកបានដកកាំភ្លើងបាញ់ចំនួន២គ្រាប់សំ​ដៅ​ទៅជនរងគ្រោះបណ្ដាលឱ្យត្រូវចំកំប៉េះគូថ​ដួលដេកនៅកណ្ដាលថ្នល់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះមកអន្តរាគមន៍​ និងរើសយកសំបកគ្រាប់ទៅ​​បាត់បន្សល់ទុកតែជនរងគ្រោះនិងស្រោមកាំភ្លើងនៅកន្លែងកើតហេតុ។តែក្រោយមកក៏មានរថយន្តសង្គ្រោះមកយកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះជីវិតផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកសួរនាំនៅកន្លែងកើតហេតុ​ ហើយអ្នកឃើញហេតុការណ៍បាន​ប្រាប់ថាក្រោយពី​បាញ់រួចជនដៃដល់ចំនួន៣នាក់បានជិះម៉ូតូ ២គ្រឿងគេចបាត់ស្រមោល៕

 

ចែករំលែកអត្ថបទ