Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោក សំសារី សុជាតា មេប៉ុស្ដិ៍ឃុំកំពង់ស្វាយ រងការចោទប្រកាន់ពីក្រុមគ្រួសារជនសង្ស័យថា ឃាត់ខ្លួនយកទៅវាយដំ និងទារលុយ៥ពាន់ដុល្លារជាថ្នូរនៃការដោះ លែង

(ខេត្ដកណ្ដាល) ៖ លោក សំសារី សុជាតា ប្រធាននគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំកំពុងស្វាយ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ត្រូវក្រុមគ្រួសារជនសង្ស័យបានចោទប្រ កាន់ថា ឃាត់ខ្លួនជនសង្ស័យយកទៅប៉ុស្ដិ៍រួចវាយដុំលើជនសង្ស័យទាំងដៃជាប់ខ្នោះ ធ្វើឲ្យក្រុមគ្រួសារឈឺចិត្ដខ្លាំងពន់ពេក និង បានទារលុយចំនួន៥ពាន់ដុល្លារ ជាថ្នូរនៃការដោះលែង។ បើតាមសម្ដីក្រុមគ្រួសារជនសង្ស័យបាន រៀបរាប់ប្រាប់ថា កូនរបស់គាត់ត្រូវបាននគរបាលចោទថាជាជនសង្ស័យឈ្មោះ ផល វណ្ណេត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយឡែកជនរងគ្រោះគឺលោក សំសារី សុជាតា ភេទ ប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលជាតិ ជាប្រធានប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកំពុងស្វាយ មានទីលំនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប្រភពពីក្រុមគ្រួសារជនសង្ស័យបានរៀប រាប់ប្រាប់ថា នៅយប់កើតហេតុជន សង្ស័យដែលត្រូវនគរបាលចោទប្រាកាន់នោះមិនទាន់បង្កហឹង្សាជាមួយនរណាទេ ពោលគឺ(ជម្លោះពាក្យសម្ដី) ។

បន្ទាប់មកប្រជាពល រដ្ឋរស់នៅជិតខាងក៏តេប្ដឹងលោកមេប៉ុស្ដិ៍ឃុំកំពុងស្វាយ ឲ្យមកជួយសម្របសម្រួល ប៉ុន្ដែផ្ទុយទៅវិញពេលដែលមកដល់កន្លែងកើតហេតុ លោកមេប៉ុស្ដិ៍មិនបានអប់រំណែនាំភាគីទាំងសងខាងទេនោះទេ បែជាមកឈ្លោះប្រកែកនិងប្រើអំពើហិង្សាជាមួយជនសង្ស័យទៅវិញ។ ភ្លាមៗនោះមិត្ដភ័ក្រ និងសាច់ញាតិរបស់ជនសង្ស័យបានទាញដៃជនសង្ស័យឲ្យចូលក្នុងផ្ទះ ។ ប្រភពបានបន្ដទៀតថា ក្រោយជនសង្ស័យចូលទៅសង្ងំក្នុងផ្ទះរួច លោកមេប៉ុស្ដិ៍បានហៅជនសង្ស័យទៅសួរនាំនៅប៉ុស្ដិ៍កំពុងស្វាយ ហើយចាប់វាយខ្នោះជនសង្ស័យតែម្ដង និងវាយដំជនសង្ស័យ ទាំងដៃជាប់ខ្នោះទៀតផង ហើយថែមទាំងនិយាយប្រាប់សាច់ញាតិជនសង្ស័យថា បើចង់រួចខ្លួនអោយ៥០០០ដូល្លារ (ប្រាំពាន់ដូល្លារ)មក។

ជុំវិញការចោទប្រកាន់ខាងលើនេះលោក សំសារី សុជាតា ប្រធានប៉ុស្ដិ៍នគរបាលឃុំកំពុងស្វាយ បានប្រាប់អ្នកសារព័ត៌មានថា ចំពោះការទាមទារលុយថ្នូរនៃការដោះលែងជនសង្ស័យ
នោះ គឺលោកមិនបានទារនោះទេ គឺក្រុមគ្រួសារមកសុំសម្រួល៥០០$ដើម្បីអោយលោកព្យាបាលមុខរបួស ប៉ុន្ដែលោកមិនព្រមនោះទេ ទោះបីឲ្យលោក ៥០០០$ ក៏លោកមិនព្រមដែរ ព្រោះសំណុំរឿងបានបញ្ជូនទៅដល់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយរួចហើយ ដោយសារជនស្ស័យប្រហើនសូម្បីលោកជាមេប៉ុស្ដិ៍ក៏ហ៊ានវៃដែរ ។
លោកបានបន្ដថា ចំពោះការវាយធ្វើបាបជនសង្ស័យលោកសុំបដិសេធចោល ព្រោះការចោទប្រកាន់លោកគឺ ដើម្បីសំរាលរឿងរ៉ាវរបស់ខ្លួនដែលបានធ្វើដាក់មកលើលោកជាមេប៉ុស្ដិ៍កំពុងអនុវត្ដច្បាប់ ។ ទោះបីជាយ៉ាងណាក៏ដោយក្រុមគ្រួសារដែលរងការចោទប្រកាន់ជាជនសង្ស័យនោះសូមសំណូមពរដល់ថ្នាក់លើជួយរកយុត្ដិធម៌ជូនក្រុមគ្រួសារគាត់ផង ដោយគាត់អះអាងថា លោក សំសារី សុជាតា អាងអំណាចខ្លួនជាមេប៉ុស្ដិ៍ធ្វើបាបប្រជាពលរដ្ឋ។
សូមជម្រាបថា ករណីហឹង្សាដោយចេតនា កេីតហេតុនៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២០ វេលា ម៉ោង២២:និង៤៧នាទី ចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើតាមរបាយការរបស់សមត្ថកិច្ចស្រុកកៀនស្វាយបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហេតុខាងលេី មានប្រជាពលរដ្ឋខលមកប្តឹងថាឈ្មោះ ផល វណ្ណេត ភេទប្រុស (ជាជនសង្ស័យ) បានផឹកសុីឡូឡារករឿងគាត់ ប៉ុន្តែឈ្មោះខាងលើបានទៅផ្ទះម្តងហើយបន្តិចក្រោយមកក៏ត្រឡប់មកវិញ ចាប់ផ្តើមរករឿងម្តងទៀត ហើយក៏បានខលមកឈ្មោះ សំសារី សុជាតា ជានាយប៉ុស្ត៍ឃុំកំពង់ស្វាយ ពេលទទួលព័ត៌មានហើយ លោកនាយប៉ុស្ដិ៍បានដឹកនាំកំលាំងចុះទៅកន្លែងកើតហេតុដោយមាននាយរងប៉ុស្ត៏ម្នាក់នឹងមន្ត្រីប៉ុស្តិ៍២នាក់ នឹងកំលាំងប្រជាការពារ៦នាក់ទៀត ពេលកំលាំងទៅដល់កន្លែងកើតហេតុលោកនាយប៉ុស្ត៏បានចូលទៅសួរពីរឿងហេតុស្រាប់តែជនសង្សយ័ខាងលើស្ទុះមកដាល់ចំរង្វង់ភ្នែកខាងស្តាំចំនួន៣ដៃ ជាំក្រហមភ្នែកនឹងចំថ្ងាស់០១ ដៃខាងស្តាំលើចិញ្ចើមឡើងហើមប៉ោង ពេលនោះមន្រ្តីប៉ុស្ត៏ម្នាក់ឈ្មោះ ប៊ុល ចាន់ ភេទប្រុស ស្ទុះទៅឃាត់តែត្រូវជនសង្ស័យដាល់មួយដៃបណ្តាលអោយដួលខ្ទប់ជញ្ជាំង ឃើញដូចនេះកំលាំងប្រជាការពារចូលទៅឃាត់ តែត្រូវជនសង្សយ័វាយអោយត្រូវរបួសម្រាមដៃឆ្វេងម្នាក់នឹងគ្រិច កដៃស្តាំម្នាក់ទៀតពេល ធ្វើសកម្មភាព រួចហើយជនសង្សយ័បានរត់គេចខ្លួន តែត្រូវកំលាំងជំនាញនគរបាលយុត្តិធម៌ ស្រុកកៀនស្វាយនឹងកំលាំងប៉ុស្ត៏នគរបាលរដ្ឋបាលកំពង់ស្វាយស្វែងរកចាប់ខ្លួនជនសង្សយ័បាន ក៏នាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ នៅប៉ុស្តិ ។ នៅចំពោះមុខសម្ថកិច្ចជនសង្សយ័បានឆ្លើយសារភាពថាខ្លួនពិតជាបានវ៉ៃទៅលើសម្ថកិច្ចពិតប្រាកដមែន ។ ក្រោយពីសួនាំរួចបានបញ្ជូនជនសង្សយ័ទៅកាន់អធិការដ្ឋាននគរបាលស្រុកៀនស្វាយដើម្បីបន្តនិតិវិធី ៕

ចែករំលែកអត្ថបទ