Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

ប្រជាពលរដ្ឋទីទាល់ក្រមកពី៤ភូមិទទួលអំណោយសម្តេចព្រះវនរ័តណយ ច្រឹក និងសប្បុរសជន

ភ្នំពេញ ៖ ប្រជាពលរដ្ឋទីទាលក្រចំនួន៦២គ្រួសារ នៅក្នុងភូមិ៤របស់សង្កាត់សំរោង ស្ថិតក្នុងខណ្ឌព្រែកព្នៅ បានទទួលអំណោយ សម្ភារៈឧបភោគបរិភោគនិងថវិការពីសម្តេចព្រះវនរ័តកិត្តិបណ្ឌិតណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលោកឧត្តមសេនីយឯក យូ សិរីវុឌ្ឍ និងព្រះតេជគុណវិសុទ្ធិវង្សអូ សុខអេង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។
ដោយមើលឃើញពីការកង្វះខាត ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទីទាល់ក្រក្នុងសង្កាត់សំរោងដែលមានភូមិសំរោងត្បូង ភូមិសំរោងកណ្តាល ភូមិសំរោងជើង និងភូមិគ្រួស សម្តេចព្រះវនរ័តកិត្តិណយ ច្រឹក និងរួមទាំងលោកឧត្តមសេនីយឯកយូ សិរីវុឌ្ឍ និងព្រះតេជគុណវិសុទ្ធិវង្សអូ សុខអេង បានចែកអំណោយជាបច្ច័យក្នុងម្នាក់ៗទទួលបានចំនួន១០ម៉ឺនរៀល អង្ក២៥គីឡូក្រាម រណ្តាប់ផ្ទះបាយមួយឈុតធំ ព្រមទាំងសម្ភារៈនិងឧបភោបបរិភោគជាច្រើនទៀតផងដែរ។
ក្នុងឱកាសនោះលោកឧត្តមសេនីយឯកយូ សិរីវុឌ្ឍ បានលើកឡើងថា លោកសប្បាយចិត្តដែលបាននាំយកអំណោយ មកចែកជូនប្រជាពលរដ្ឋទីទាល់ក្រក្នុងសង្កាត់សំរោងនាពេលនេះ។ លោកបន្តថា ថ្វីត្បិតតែអំណោយទាំងនេះវាតិចតួចមែនប៉ុន្តែវាចំបាច់ណាស់សម្រាប់បងប្អូនប្រើប្រាស់ ជារៀងរាល់ថ្ងៃហើយក៍អាចសម្រាលការទុកលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។ ជាងនេះទៅទៀតលោកបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋតាមបណ្តាភូមិទាំងអស់ បើមានបងប្អូនមកពីក្រៅប្រទេសត្រូវដាក់ខ្លួនដោយឡែករយៈពេល១៤ថ្ងៃសិនដើម្បីការពារពីជម្ងឺកូវីដ១៩ដែលពិភពលោកកំពុងតែព្រួយបារម្មណ៍ជាខ្លាំងនោះ ហើយសូមបងប្អូនប្រជាពលរដ្ឋហូបស្អាត រស់នៅស្អាត ពិសេសសំអាតអនាម័យលាងដៃឲ្យបានញឹកញាប់។
ដោយឡែកសម្តេចព្រះវនរ័តណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅះធិការវត្តច័ន្ទបុរីវង្ស បានមានសង្ឃដិការថា បច្ចប្បន្នអាណាចក្រនិងពុទ្ធចក្រកឺដើទន្ទឹមគ្នា ហើយនេះជាការចូលរួមចំណែករបស់សប្បុរសជន ក្នុងការជួយសម្រាលទុក្ខលំបាក និងដើម្បីឈានទៅលប់បំបាត់ភាពក្រីក្រជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងខណ្ឌព្រែកព្នៅយើងនេះ។
សម្តេចមានសង្ឃដិការបន្តថា នេះជាទានប្រកបដោយទឹកចិត្តដ៍បរិសុទ្ធ របស់ព្រះសង្ឃ និងលោកអ្នកសប្បុរសជននាពេលនេះ ហើយរបស់របរនិងបច្ច័យនាពេលនេះ វាតិចតួចហើយមិនអាចប្រើបានយូរអង្វែងមែន ប៉ុន្តែវាអាចសម្រាលពីទុកលំបាកបានខ្លះៗដែរ ហើយព្រះអង្គបានចាត់ទុកថា នេះគឺជាការរួមចំណែកលប់បំបាត់ភាពក្រីក្រក្នុងមូលដ្ឋាន ស្របនឹងការអភិវឌ្ឍន៍រីកចម្រើននៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា៕

ចែករំលែកអត្ថបទ