Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ចេញពីផឹកស៊ីបើករថយន្តប្រលែងគ្នាជ្រុលទៅបុកបង្គូលភ្លើងបាក់មួយដើមអូសជាប់ក្រោមរថយន្តជាច្រើនម៉ែត្រនិងខ្សែរភ្លើងធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងស្ត្រីពីរ នាក់ទៀតប្រពន្ធនិងប្អូនថ្លៃទើបនឹងចេញពីហាងផឹកសុីមួយកន្លែងបើករថយន្តរវល់តែប្រលែងគ្នាជ្រុលចង្កូតទៅឡើងលើសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងបាក់មួយដើមជាប់ក្រោមរថយន្តជាច្រើនម៉ែត្រនិងរប៉ាត់រប៉ាយខ្សែភ្លើងពេញផ្លូវសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្បែរនិងសារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពពីស្ត្រីម្នាក់ដែលត្រូវជាប្អូនថ្លៃបានរៀបរាប់ឲ្យដឹងថាមុនកើតហេតុបងថ្លៃនឹងបងបង្កើតបានចូលផឹកស៊ីក្នុងហាងមួយកន្លែងអស់ស្រាដបជាងកន្លះកេះរួចក៏នាំគ្នាចេញមកវិញដោយបើករថយន្តហ៊ីយ៉ាន់ដាយពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-0152ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើពួកគេទាំងអស់គ្នាប្រលែងគ្នាមួយភ្លែតស្រាប់តែរថយន្តរេចង្កូតមកខាងឆ្វេងដៃឡើងទៅលើសួនចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើងមួយដើមដាច់ដល់គល់អូសតាមរថយន្តជាច្រើនម៉ែត្រកល់ជាប់រថយន្តទៅមុខលែងរួចចំណែកខ្សែភ្លើងធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ។

ក្រោយកើតហេតុតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ទុកប្រគល់ជូនសមត្ថកិច្ចជំនាញបន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាដោយច្បាប់៕

ចែករំលែកអត្ថបទ