Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

អ្នកកាសែតរហ័សនាម​ ខ្លា​ ស​ និងបក្ខពួកម្នាក់​ទៀតត្រូវបាននគរបាលខណ្ឌសែនសុខ​ឃាត់​ខ្លួនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះឃាត់ខ្លួនជនសង្ស័យ២នាក់សង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀនក្នុងនោះមានម្នាក់ជាអ្នក​កាសែត​ដែលមានរហ័សនាម​ ខ្លា​ ស
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់​ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១១​និង​១០​នាទីយប់ ថ្ងៃទី២៩ខែមិនាឆ្នាំ២០២០​ នៅ​ត្រង់ចំណុចមុខមន្ទីរពេទ្យលោកសង្ឃ​ ក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១​/ មាន​រហ័សនាម​ ខ្លា​ ស ភេទប្រុស អាយុ​ប្រហែល៤០ឆ្នាំ មុខរប​ ជាអ្នកសារព័ត៏មាន
ទី២ មិនត្រូវស្គាល់អត្តសញ្ញាណនោះទេ និងមានថ្នាំ១កញ្ចប់តូច​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ក្នុងនោះមានម្នាក់ជាអ្នក​កាសែត​បានមកទិញថ្នាំញៀនក្រោយពីទិញ​បានហើយ​ អ្នកកាសែតដែលរហ័សនាម​ ខ្លាស​ រូបនោះបានថតថ្នាំញៀន ខណៈ​ពេល​នោះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន​បានទាំង២នាក់ភ្លាមៗតែម្ដង​ ។
បើតាមសម្ដីជនសង្ស័យម្នាក់ដែលអះអាងថាជាអ្នកកាសែត​ បានប្រាប់អ្នកសារព័ត៏មានថា​រូបគេពិតជាបានមកធ្វើជាទិញគ្រឿងញៀនពិតប្រាកដមែនដើម្បីមកថតយកព័ត៏មានតែ​ប៉ុណ្ណោះមិនគួរណាសមត្ថកិច្ចឃាត់ខ្លួនគេ​សោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២នាក់​ ទៅធ្វើការសាកសួរ​នៅប៉ុស្តិ៍នគរបាល​ ទឹកថ្លានិងធ្វើកំណត់​ហេតុ​ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការបន្តតាម​និតិវិធី៕

ចែករំលែកអត្ថបទ