Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

អាសូយុវជនម្នាក់បាញ់កណ្ដុធ្លាក់ទឹកហែលទៅយកលង់ស្លាប់គួរឲ្យសង្វេក

កណ្ដាល៖ យុវជនម្នាក់ទៅបាញ់កណ្ដុនៅក្រោយភូមិមិនប្រយត្ន័បានលង់ទឹកស្លាប់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨ នៅចំណុចប្រឡាយកុមារក្រោយភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះជឿន សុវណ្ណឌី ភេទប្រុសអាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សមានទីលំនៅភូមិ ជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបាន ដើរទៅបាញ់សត្វកណ្តុនៅក្រោយភូមិជ្រោយដង ដែលមានចំងាយពីភូមិប្រហែល១៥០០ម៉ែត្រខណៈ នោះជនរងគ្រោះបានបាញ់សត្វកណ្តុ ងាប់១ក្បាលរួចធ្លាក់ទៅក្នុងទឹកប្រឡាយដែលមានជម្រៅ០៦ម៉ែត្រហើយជនរងគ្រោះបានហែរទៅយកសត្វកណ្តុ ក៍បណ្តាលអោយលង់ទឹកស្លាប់តែម្តង។

ក្រោយកើតហេតុគ្រួសារជនរងគ្រោះបានស្រង់សព យកមកតម្កល់នៅផ្ទះនិងរាយការណ៍ទៅសមត្ថកិច្ចមូល ដ្ឋានមកធ្វើកោសលវិច្ច្ច័យនិងកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ