Sunday, October 18, 2026
Latest:
សន្តិសុខ​សង្គម

អាណិតណាស់​ !​ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់​ត្រូវភ្លើងឆេះខ្លោច​និង៣នាក់ទៀតរបួសធ្ងន់​និងស្រាលករណីឆេះផ្ទះនៅក្បែរ​ផ្សារកអណ្ដើក

ព្រៃវែង៖​ អាសូរណាស់! ក្មេងប្រុសម្នាក់ត្រូវ​បានភ្លើងឆេះខ្លោចនៅក្នុងភ្នក់ភ្លើងស្លាប់​យ៉ាងអាណោចអធម៌​ និង៣នាក់ទៀតរងរបួសធ្ងន់​ស្រាលនៅ ក្នុង​ហេតុការណ៍គ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាជាងធ្វើម៉ូតូ

ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើត​ឡើងនៅវេលាម៉ោង១២និង៤៥នាទី​រសៀល​ថ្ងៃទី០២ខែមិនាឆ្នាំ២០២០​ នៅចំណុចក្បែរផ្សារកអណ្ដើក ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។

សមត្ថកិច្ចបានអោយដឹងថា​ ម្ចាស់ផ្ទះរងគ្រោះ​មានឈ្មោះ​ ឈួ ស្រ៊ុន ភេទប្រុស អាយុ៤៧​ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។

ចំណែកក្មេងប្រុសដែលស្លាប់​មានឈ្មោះ​ឈួ ម៉េង​ជឺ ភេទប្រុស អាយុ៥ឆ្នាំ និង៣នាក់ទៀត​រងរបួសធ្ងន់និងស្រាល។

សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុបណ្តាល​មកពីម្ចាស់ផ្ទះធ្វើម៉ូតូរោទិ៍ទៅបែកផ្កាភ្លើងប៉ះ​និងដបសាំងធ្វើអោយឆាបឆេះបង្កជាអណ្តាត​ភ្លើងតែម្តង ។

ចំណែកទំហំនៃការខូចខាតសមត្ថកិច្ចនៅមិន​ទាន់សន្និដ្ឋានបាននៅឡើងទេ​ ៕

ចែករំលែកអត្ថបទ