Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់​ !​ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់​ត្រូវភ្លើងឆេះខ្លោច​និង៣នាក់ទៀតរបួសធ្ងន់​និងស្រាលករណីឆេះផ្ទះនៅក្បែរ​ផ្សារកអណ្ដើក

ព្រៃវែង៖អាសូរណាស់! ក្មេងប្រុសម្នាក់ត្រូវបានភ្លើងឆេះខ្លោចនៅក្នុងភ្នក់ភ្លើងស្លាប់យ៉ាងអាណោចអធម៌និង៣នាក់ទៀតរងរបួសធ្ងន់ស្រាលនៅ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាជាងធ្វើម៉ូតូ

ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង១២និង៤៥នាទីរសៀលថ្ងៃទី០២ខែមិនាឆ្នាំ២០២០នៅចំណុចក្បែរផ្សារកអណ្ដើក ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែកខេត្តព្រៃវែង

សមត្ថកិច្ចបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះឈួ ស្រ៊ុន ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។

ចំណែកក្មេងប្រុសដែលស្លាប់មានឈ្មោះឈួ ម៉េងជឺ ភេទប្រុស អាយុ៥ឆ្នាំ និង៣នាក់ទៀតរងរបួសធ្ងន់និងស្រាល។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុបណ្តាលមកពីម្ចាស់ផ្ទះធ្វើម៉ូតូរោទិ៍ទៅបែកផ្កាភ្លើងប៉ះនិងដបសាំងធ្វើអោយឆាបឆេះបង្កជាអណ្តាតភ្លើងតែម្តង

ចំណែកទំហំនៃការខូចខាតសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានបាននៅឡើងទេ

ចែករំលែកអត្ថបទ