Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ផ្លូវជាតិលេខ៤ផ្អាកចរាចរណ៍បណ្ណោះអាសន្នព្រោះជំនន់ទឹកភ្លៀងហូកាត់

ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ នៅវេលា ម៉ោង០៥និង៣០នាទីព្រឹកទី១៧ខែកក្កដា២០១៨នេះបានសម្រេច ផ្អាកបណ្តោះអាសន្ន ការធ្វើចរាចរលើ កំណាត់ផ្លូវជាតិលេខ៤នៅចំណុចស្ពានអូរគគីរព្រំប្រ ទល់ខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ចុះពីចំណោតលោកយាយម៉ៅពេជ្រនិល ស្ថិតនៅភូមិស្ទឹងច្រាលឃុំអូបាក់រទេះ ព្រោះមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិ លេខ៤ចន្លោះគីឡូម៉ែត១០៦,១០៧ ហើយពេលនេះទឹកបានហូរកាត់ពីលើស្ពានកំពស់ជិតមួយម៉ែត្រ ។មកដល់ម៉ោងជិត៨ព្រឹកនេះ ចរាចរណ៍ សមត្ថកិច្ចបាន បិទផ្អាកជាបណ្តោះអាសន្នសិន ពេលទឹកស្រកទើបបើកដំណើរវិញ៕

ចែករំលែកអត្ថបទ