Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលពីរនាក់សង្ស័យជិះម៉ូតូខុសស្ពានធ្លាក់ទឹកឈ្លក់

ព្រះវិហារ​៖​ មន្ត្រីនគរបាល​នៅ​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្តព្រះ​វិហារពីរនាក់ជិះម៉ូតូខុសស្ពានធ្លាក់ទឹកឈ្លក់ស្លាប់ទាំងពីរយ៉ាងណោចអធម៌
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០២​ខែកុម្ភៈឆ្នាំ២០២០​ នៅចំណុច​អូរ​ម្លូ​ជ្រុង​ភូមិ​ត្មាត​​ប៉ើយ​ ឃុំ​ព្រីង​ធំ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះ​វិហារ​ ។

សមត្ថកិច្ច​បានឱ្យដឹងថា​ ជនរងគ្រោះ​ដែល​ស្លាប់​ទាំងពីរ​នាក់​រួមមានទី០១/ ឈ្មោះ​ ​ញិ​ប​សុខា​ ជា​អ្នកបើកបរម៉តូ​ ទី​២/ ឈ្មោះ ​ឃឹម​ប៊ី​ចាន់​រ៉ា​ អ្នកទាំង២មន្ត្រី​នគរបាលជាតិ​នៅ​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្តព្រះវិហារ​។

សមក្ថកិច្ចបានបន្ត​ និងសន្និដ្ឋានថា​ សង្ស័យ​ជនរងគ្រោះជិះម៉ូតូឌុបគ្នាមិនប្រុងប្រយត្ន័​បណ្ដាលឲ្យជិះខុសស្ពានទើបធ្លាក់ទឹកឈ្លក់​ស្លាប់​តែម្ដង​ ក្រោយមកសមត្ថកិច្ចជំនាញ​បានធ្វើកោសលវិច្ឆ័យនិងកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រួ​សារយកធ្វើបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ