Monday, October 5, 2026
Latest:
សន្តិសុខ​សង្គម

ទីតាំងជល់មាន់និងអាប៉ោងដ៏ធំនៅស្រុកមេសាង​ បើក​លេងបានយ៉ាងរលួន​ សង្ស័យសមត្ថកិច្ចបើកភ្លើងខៀវទើបមិន​បង្ក្រាប

ព្រៃវែង៖​ បើយោងតាមសេចក្ដីរាយការណ៍​របស់ប្រជាពលរដ្ឋនៅថ្ងៃទី១១ខែមករាឆ្នាំ​២០២០​នេះបានអោយដឹងថា​ ​នៅចំណុច ភូមិអង្គ ឃុំអង្គសរ ស្រុកមេសាងខេត្តព្រៃវែងមានទីតាំងសង្វៀនជល់មាន់នឹងអាប៉ោងដ៏ធំ​មួយកន្លែងកំពុងបើកលេងជារៀងរាល់ថ្ងៃយ៉ាងអាណាធិប​តេយ្យ​ មិនឃើញមានសមត្ថ​កិច្ច​ ចុះទៅបង្ក្រាប​ឡើយ​ បង្កការព្រួយបារម្មណ៍ពីសុវត្ថិភាព​ អសន្តិសុខ​ ខ្លាចកើតមានចោរ​លួច​ ចោរប្លន់​ ក្នុងមូលដ្ឋាន​របស់​ពួក​គាត់​រស់នៅ​ ។

ពលរដ្ឋអោយដឹងទៀតថា​ មានម្ចាស់ទីតាំងមានឈ្មោះ​ ធុច​ សង្ស័យតែត្រូវគ្នាជាមួយ​អាជ្ញាធរ​ មានសមត្ថកិច្ច​ មូលដ្ឋាន​ ទើបបើក​បានយ៉ាងរលួនដោយមិនមានការបង្ក្រាប​ ។

ពលរដ្ឋ​ រស់នៅ​ ភូមិអង្គ ឃុំអង្គសរ ស្រុកមេសាង​ បានស្នើសុំអោយលោក​ ស្នងការ​នគរ​បាល​ខេត្តព្រៃ​វែង​ មេត្តា​ មានវិធានការ​បញ្ជា​មន្ត្រីក្រោមឱវ៉ាទ​ចុះទៅពិនិត្យ​មើលទប់ស្កាត់​ និង​បង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់នៅ​ទីតាំង​មួយនេះ​ផង​ទាន​ ! ដើម្បីធានាអោយ​បាននូវសុខសុវត្ថិភាពជួន​ប្រជាពលរដ្ឋ​ស្របតាតគោលនយោ​បាយ​ ភូមិឃុំមានសុវត្ថិភាពទាំង​៩​ចំណុច​ របស់​ក្រសួងមហាផ្ទៃ​ ដើម្បីថែក្សាសេចក្ដីសុខជួន​ប្រជាពលរដ្ឋ​ ៕

ចែករំលែកអត្ថបទ