Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

សូមចូលរំលែកទុក្ខដល់ក្រុមគ្រួសារសពផង​! រកឃើញជនរងគ្រោះចំនួន៤៨នាក់ ស្លាប់២៥​នាក់នៅមានជីវិត២៣នាក់

ខេត្ដកែប៖ គិតរហូតដល់ម៉ោង៩និង១០នាទី​ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នេះ ក្រុមអ្នកជួយសង្គ្រោះចម្រុះបានរកឃើញជនរង​គ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែបចំនួន៤៨នាក់ហើយ​ដែលក្នុងនោះមានជនរងគ្រោះ២៥នាក់បានស្លាប់ និង នៅរស់រានមានជីវិត២៣នាក់។

សូមជម្រាបថា កាលពីយប់មិញនេះក្រុមជួយ​សង្គ្រោះបានស្វែងរកឃើញសាកសព​ជនរង​គ្រោះជាង១០នាក់ទៀតកាលពីយប់មិញ។
សម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិ​បត្តិការផ្ទាល់ជួយសង្គ្រោះ ដល់ជនរងគ្រោះព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជន​រងគ្រោះនៅមន្ទីរពេទ្យផងដែរ។
ហើយពេលនេះក្រុមសង្គ្រោះកំពុងបន្តប្រតិ​បត្តិការ​ រុករកជនរងគ្រោះដែលស្ថិតក្រោមអគារ ។
សូមបញ្ជាក់ថា នៅវេលាម៉ោងវេលា៤៖៣០​នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ ២០២០​ អគារ​មួយកន្លែងមានកម្ពស់ ប្រមាណជា ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងសង្កាត់កែប​ ក្រុងកែប ខេត្តកែប បានបាក់រលំ ។ អគារនេះត្រូវបានគេអះអាងថា សាងសង់សម្រេចបាន​ប្រហែល៩០ភាគរយ ហើយ ចំពោះព័ត៌មានលម្អិត យើង​ និងផ្សាយជាបន្ដបន្ទាប់ ៕

ចែករំលែកអត្ថបទ