Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនក្រុមញៀនល្បែងជល់មាន់តាមទូរទស្សន៍ខ្សែរកាប១៩នាក់

កំពង់ស្ពឺ​ ៖​ កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺឆ្មក់បង្ក្រាបទីតាំងល្បែងជល់មាន់តាមទូរទស្សន៏ខ្សែ​កាប ​​ឃាត់ មនុស្ស​ ១៩នាក់ចាប់ទុកម៉ូតូចំនួន២៥គ្រឿង
ប្រតិបត្តិការណ៍ឆ្មក់បង្ក្រាបនេះបានធ្វើឡើងកាលពី វេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី០៩ខែកក្ដដាឆ្នាំ ២០១៨ នៅផ្ទះលក់ការហ្វេមួយកន្លែងស្ថិតក្នុងភូមិ ត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំ រោងទងខេត្តកំពង់ស្ពឺ ។

ម្ចាស់ផ្ទះលក់ការហ្វេមានឈ្មោះ ភិន ផល្លា​ ភេទស្រី អាយុ​ ៤០ឆ្នាំ​ រស់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំ រោងទងខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា នៅទីតាំងផ្ទះលក់ការហ្វេដែលមានម្ចាស់ឈ្មោះ ភិន ផល្លាបើកដំណើរការឲ្យមានល្បែងសុីសងជល់មាន់តាមទូរទស្សន៍ខ្សែកាប កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត​បានចុះបង្ក្រាបទី​តាំងខាងលើភ្លាមៗ ដោយឃាត់ខ្លួនអ្នកញៀនល្បែងចំនួន១៩នាក់ដក់ហូត ម៉ូតូ២៥គ្រឿង ទូរទស្សន៍ ភ្ជាប់​ជាមួយ​អុិនធឺណេត ១គ្រឿង ។

ក្រោយការបង្រ្កាបកម្លាំងសមត្ថកិច្ចបាននាំយកក្រុមញៀនល្បែងនិងវត្ថុតាងទៅធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែកអត្ថបទ