Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១២នាក់ជាមុខ​សញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាប​និងឃាត់ខ្លួនជនសង្ស័យ​ប្រុសស្រី​ ​ជាមុខ​សញ្ញាជួញដួរ​ និង​ប្រើប្រាស់គ្រឿងញៀន​បានចំនួន១២នាក់
ប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងកាលពី​វេលាម៉ោង១០និង​១០​នាទីព្រឹកនាថ្ងៃទី១១​ខែ​តុលា ឆ្នាំ២០១៩ នៅចំណុចសំណងមិន​រៀប​រយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានអោយដឹងថា​ ប្រតិបត្តិការចុះបង្ក្រាបខាងលើសមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១២នាក់ក្នុងនោះស្រី០២នាក់។
ចំណែកវត្ថុតាងចាប់យករួមមាន​៖​ ក្រាមពណ៌​ សរ​ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៩កញ្ចប់ ដាវកែឆ្នៃចំនួន០៣ដើម កាំបិតបុ័ងតោមួយ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន១គ្រឿង កន្ត្រៃ០៣ បំពង់សំរាប់ជក់ថង់សំរាប់​ច្រកគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌដូនពេញ ធ្វើការសាកសួរ​តាមនិតិវិធី​ និងបន្តស្រាវជ្រាវរកបក្ខពួក​ ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង បញ្ជូនទៅសាលា​ដំបូងរាជធានី​ភ្នំពេ​ញ អនុវត្តតាមច្បាប់​ ៕

ចែករំលែកអត្ថបទ