Sunday, April 28, 2024
Latest:
ទេសចរណ៍

៨ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលភ្ញៀវទេសចរជាង៤លាននាក់កើនឡើង១០.៤%

ភ្នំពេញ)៖ ៨ខែដើមឆ្នាំ២០១៩ កម្ពុជាទទួល​ភ្ញៀវ​ទេសចរជាង៤ លាននាក់កើនឡើង​១០​.៤% ខណៈប្រជាជនកម្ពុជាជាង១លាននាក់​ទៅកម្សាន្តក្រៅប្រទេស​។
បេីយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេស​ចរណ៍បានបញ្ជាក់ថា រយៈពេល​៨ខែ ដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទាំង​មូលទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួន ៤,៣៦០,៣៩៧នាក់ កើនឡើង​១០.៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ក្នុងនោះ ភ្ញៀវទេសចរចូលតាមផ្លូវអាកាស​មានចំនួន ៣,១០៤,៤៨៩នាក់ស្មើនឹង​៧១.២% នៃចំនួនភ្ញៀវសរុប ដែល​មាន​កើន​១៦.៦% (ក្នុងនោះ ចូលតាម​អាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញចំនួន១,៤២៧​,៤៨៧​នាក់ កើន​១៤.៧%, តាមអាកាសយានដ្ឋានអន្តរជាតិ​សៀមរាប​១,១៨៨​,២៥៤នាក់ថយចុះ​៩.១%និងអាកាស​យាន​ដ្ឋាន​អន្តរជាតិព្រះសីហនុ​ចំនួន៤៨៨​,៧៤​៨​នាក់​កើនឡើង​៣៤៣.៥%)

ដោយឡែក ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១,១៦០,៧៤៦នាក់ ស្មើនឹង​២៦.៦%នៃចំនួនសរុបថយចុះ២.៩% និងភ្ញៀវទេសចរចូលតាមផ្លូវទឹកមានចំនួន​៩៥,១៦២​នាក់ ស្មើនឹង២.២% នៃចំនួនសរុប កើនឡើង​២.៩%។

ព្រមជាមួយគ្នានេះ ចំនួនភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងដែលទៅទស្សនាតំបន់អាទិភាព នៅក្នុងរយៈ៨ខែដើមឆ្នាំនេះដូចជា៖​ តំបន់​ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៨០៨,៥៦១នាក់ ស្មើនឹង៥៣.៨% នៃចំនួនភ្ញៀវសរុប កើនឡើង២៧.៤%។
សៀមរាបអង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,៥៥១,៨៣៦នាក់ ស្មើនឹង២៩.២% នៃចំនួនភ្ញៀវសរុប ថយចុះ១១.១%។
តំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរអន្តរ​ជាតិចំនួន៨០៤,៥៣៧នាក់ស្មើនឹង​១៥.២​% កើនឡើង៣៦.៥%។
តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត ទទួល​បានភ្ញៀវទេសចរអន្តរជាតិ ៥៦,៧២៣នាក់ ស្មើនឹង១.១% កើនឡើង៩.១%។
តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវ​ទេសចរអន្តរជាតិ ចំនួន៣៦,៩៥៧នាក់ ថយ​ចុះ៣.៣%។

ជាងនេះទៀត នៅ៨ខែ ដើមឆ្នាំនេះ មានទេសចរកម្ពុជា ចេញទៅក្រៅប្រទេសចំនួន ១,៣៤៧,០៦០នាក់ កើនឡើង៤.៧% ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបាន​ភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់៕

ចែករំលែកអត្ថបទ