Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិ

ជិះម៉ូតូទៅបុករឺម៉កដឹកបន្លែដួលបោកក្បាលស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលបុករឺម៉កដឹកបន្លែពីក្រោយ​ ដួលបោក​ក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង​ យ៉ាង​អាណោចអធម៌​
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពី​វេលាម៉ោង២និង៤០នាទី​ រំលងអាធ្រាត្រចូលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩​ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចចុងស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សពជនរងគ្រោះមានឈ្មោះ តន សុភារ៉ាប៉ាក់ ភេទប្រុស​អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិ​ព្រែកកែវ ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យ​ដឹង​ថា​ មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅស្លាក​លេខភ្នំពេញ1BF-1921​ ជិះចុះពីលើស្ពានអាកាសទិសដៅពីជើងទៅត្បូង​ លុះចុះមកដល់ចំណុចកើតហេតុ​ មិនប្រយ័ត្នក៏ជ្រុលទៅបុក​រឺម៉កដឹកបន្លែរមួយគ្រឿង​ ចំពីក្រោយ​ ដួលបោកក្បាលនិងថ្នល់ស្លាប់គួរឲ្យសង្វេក​ ចំណែករឺម៉កដឹកបន្លែរបន្ថែមល្បឿនទៅមុខ​បាត់ស្រមោល​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន​ និងជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុក​រងចាំប្រគល់ជួនសាច់ញាតិវិញ។
ចំណែកសពសមត្ថកិច្ច​ ធ្វើកំណត់ហេតុរួចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា​ ដើម្បីទាក់​ទង​ក្រុមសារមកទទួលយកទៅធ្វើបុណ្យ​៕

ចែករំលែកអត្ថបទ