Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចស្រុកសំរោងទង​ ឃាត់ខ្លួនជនសង្ស័យ​៥នាក់ដកហូតថ្នាំញៀន១៧កញ្ចប់

កំពង់ស្ពឺ​៖​ កម្លាំងនគរបាល​ ស្រុកសំរោងទង​ឃាត់ខ្លួនជនសង្ស័យ​ ជាមុខសញ្ញាជួញដូរនិង​រក្សាប្រើប្រាសនូវសារធាតុញៀនខុសច្បាប់ចំនួន៥នាក់​ ៖​ ការឃាត់ខ្លួននេះធ្វើឡើងកាល​ពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី​១០ខែកញ្ញាឆ្នាំ២០១៩​ នៅចំណុចភូមិសៅកែ​ ឃុំ​ រលាំងចក ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនរួម​មាន​ ៖​ ទី១-ឈ្មោះ ណន ទូម៉េង ភេទ​ប្រុស​អាយុ២៣ឆ្នាំ រស់នៅភូមិសៅ​កែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទី២-ឈ្មោះ ស៊ូ សឺ ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ ។
ទី៣-ឈ្មោះ កែវ សីហូ ភេទប្រុសអាយុ​២៦​ឆ្នាំរស់នៅភូមិពោធិ ឃុំរលាំងចក​ ​ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ ។
ទី៤-ឈ្មោះ នួន ឡុង ភេទប្រុស ២៤ឆ្នាំ រស់នៅភូមិអណ្ដូង​ប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ ។
ទី៥-ឈ្មោះ ជិប ណារ៉ុង ភេទប្រុសអាយុ២៧​ឆ្នាំ រស់នៅភូមិអណ្ដូង ប្រេង ឃុំរលាំងចក ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​ ។

សមត្ថកិច្ចបន្តថា​ ចំណែកវត្ថុតាងដកហូតរួម​មាន៖​ ថ្នាំញៀន ១៧កញ្ចប់​ ជញ្ជីងថ្លឹងអេឡិច​ត្រូនិក​ មួយគ្រឿ​ង​ ទូរសព្ទ័​ដៃ​៥គ្រឿង​ សម្ភារ​ ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សាកសួរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ ដេីម្បី​បញ្ជូន​ទៅ​ការិ​យាល័យ​ជំនាញ​ខេត្ត​ កសាងសំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​ អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​ ចាត់ការតាមនីតិវិធី​ច្បាប់​៕

ចែករំលែកអត្ថបទ