Friday, September 25, 2026
Latest:
សន្តិសុខ​សង្គម

សង្ស័យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សី​កែវ​ខ្លាច​អំណាចម្ចាស់បនល្បែងហ្គេមបាញ់ត្រី​ ទើប​មិនហ៊ានបង្ក្រាប

ភ្នំពេញ៖បើទោះបីដឹងថាហ្គេមបាញ់ត្រីគឺ​ជា​ល្បែងស៊ីសងខុសច្បាប់ដែលត្រូវបានសាលារាជធានីភ្នំពេញមិនអនុញ្ញាតិអោយបើកអាជីវកម្មដាច់ខាតយ៉ាងណាក៏ដោយ។

  តែផ្ទុយទៅវិញបច្ចប្បន្ននៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះកំពុងបើកលេងយ៉ាងរលូនដោយមិន​មានការហាមឃាត់ពីសំណាក់អាជ្ញាធរខណ្ឌឬស្សីកែវនោះឡើយ។

មតិមហាជនលើកឡើងថាទីតាំងហ្គេមបាញ់ត្រីនេះហើយគឺតែងតែប្រមូលផ្តុំទៅដោយ​ក្មេងទំនើងជួញដូរគ្រឿងញៀននិងជាទីតាំងសេពគ្រឿងញៀនព្រមទាំងបង្ករអសន្តិសុខដែលធ្វើអោយប្រជាពលរដ្ឋមានការ​ភ័យខ្លាចគ្រប់ពេលវេលា។

ជាក់ស្ដែងនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់អ្នកតាក្តាមភូមិ​ក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវមានទីតាំងល្បែងហ្គេមបាញ់ត្រី​ខុសច្បាប់មួយកន្លែងកំពុងបើកអាជីវកម្មបំរើភ្ញៀវគ្រប់ប្រភេទ២៤ម៉ោងលើ២៤ម៉ោងមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចឡើយ  ធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យថាអាចត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចទើបល្បែងហ្គេមបាញ់ត្រីខុសច្បាប់នេះអាចដំណើរ​ការ​បានយ៉ាងរលូនបែបនេះ។

យោងតាមការរៀបរាប់ពីប្រជាពលរដ្ឋរស់​នៅតំបន់នោះសុំមិនបញ្ចេញឈ្មោះលួច​ប្រាប់អោយដឹងថាល្បែងហ្គេមបាញ់ត្រីខុសច្បាប់នៅនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់និងអ្នកតាក្តាមភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវបើកអាជីវកម្មរាប់ខែមក​ហើយដោយមានមនុស្សចេញចូលលេងនិងប្រមូលផ្តុំទៅដោយក្មេងទំនើងសង្ស័យជួញដូរគ្រឿងញៀននិងផ្តល់ទីតាំងសេពគ្រឿងញៀនទៀតផង​ ព្រមទាំងបង្ករអសន្តិសុខគ្រប់វេលា។

ពលរដ្ឋរៀបរាប់បន្តថាអាជីវកម្មហ្គេមបាញ់ត្រីនៅផ្លូវច្រកចូលផ្សារឆេកូ( ហៅ) ផ្សារគីឡូម៉ែត្រលេខ៦ជាប់អ្នកតាក្តាមភូមិ​ក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវនេះកាលពីមុនក៍មានដែរប៉ុន្តែក្រោយមកប្តូរទីតាំងស្ងាត់មួយរយះស្រាប់​តែរយះប៉ុន្មានខែនេះគេបើកដំណើរវិញដដែលពលរដ្ឋដាក់ការសង្ស័យថាអាចត្រូវ​រ៉ូវគ្នាជាមួយអាជ្ញាធរនិងសមត្ថកិច្ចទើបបើក​បាន​យ៉ាងរលួនបែបនេះ​ ។

ទោះបីយ៉ាងណាក្តីប្រជាពលរដ្ឋរស់នៅតំបន់នោះសូមស្នើរទៅដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេសអាជ្ញាធរខណ្ឌឬស្សីកែវផ្ទាល់តែម្តងមេត្តាមានវិធានការទប់ស្កាត់និងលុបបំបាត់ចោលអោយអស់ដើម្បីរក្សាបាននូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាទាំង៩ចំណុច​ ជួនប្រជាពលរដ្ឋ​ ។

​ សូមរំលឹកអោយដឹងថាកន្លងទៅសម្ដេចក្រឡា​ហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាតត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគ​យល់ឡើយដើម្បីធានាឲ្យបាននូវសន្តិ​សុខ​ ភូមិឃុំមានសុវត្តិភាព៩ចំណុចជូនប្រជា​ពលរដ្ឋ​ ។​ ហើយបើមាន​ សមត្ថកិច្ចណា​ជាប់ពាក់ពន្ធ័និងកាងល្បែសុី​សងត្រូវមានវិធាន​ការតាមផ្លូវច្បាប់​ ។

ដោយឡែកកាលពីថ្ងៃទី៣១ខែ​ឧសភា​ ឆ្នាំ២០១៩​ ប្រធានគណៈបញ្ជាការឯក​ភាព​ រាជធានីភ្នំពេញ​លោកឃួងស្រេងបាន​ដាក់​ចេញ​វិធានការក្តៅបង្ក្រាប​បទ​ល្មើសនិង​ ល្បែងស៊ីសងគ្រប់ប្រភេទ​នៅ​ទូទាំង១៤​ខណ្ឌក្នុង​រាជធានីភ្នំ​ពេញដើម្បីឲ្យប្រជាពល​រដ្ឋ​ រស់នៅទទួលដោយភាពកក់ក្ដៅ​ ។

ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច​ នៃមូលដ្ឋានខណ្ឌឫស្សី​កែវ​ ហាក់ដូចជាមិនសូវអើ​ពើនិងមិនចាប់អារម្មណ៍ចំពោះបទបញ្ជារបស់ថ្នាក់លើឡើយ​ ៕

ចែករំលែកអត្ថបទ