Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ចោរដាច់យ៉ៃលួចម៉ូតូកញ្ចាស់អ្នកឆ្លុះត្រី​យក​មកដើរលក់ត្រូវកម្លាំងបញ្ជាការពារចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិទឹកថ្លា

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងបញ្ជា​ សង្កាត់ទឹកថ្លា​ ឃាត់ខ្លូន​ បន្ទាប់ពីធ្វើសកម្ម​ភាពលួចម៉ូតូសង់កូរ៉កញ្ចាស់មួយគ្រឿងពីអ្នកឆ្លុះត្រីបានសម្រេច​ រួចជិះដើរលក់
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង​១​និង១០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២៣​ខែ​សីហាឆ្នាំ២០១៩​នៅចំណុចគល់ស្ពានអាកាស​៧មករាខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ចន្ថារ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរមិនពិនប្រាកដ ស្នាក់​ភូមិសំបុកចាប សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ។

តាមការសារភាពរបស់ជនសង្ស័យបានឲ្យ​ដឹង​ថា​ មុនកើតរូបគេបានជិះកង់មួុយគ្រឿងចេញពីកន្លែងស្នាក់នៅ បំណងទៅម្តុំដីវាល​មួយកន្លែងក្បែរបូរីឈូកវ៉ា សង្កាត់ កោគរការ ខណ្ឌព្រែកព្នៅ ខណះនោះក៍បានប្រទះ​ឃើញ​ម៉ូតូសង់កូរ៉ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខ .ង-3960 ភព1​ ខណៈ​ម្ចាស់ទុកចោលរួចដើរឆ្លុះត្រី​ ។
ជនសង្ស័យបន្តថា​ ពេលលួចបានខ្លួនយកជិះទៅលេងស្រីស្នេហ៍នៅហាងកាហ្វេមួយ​កន្លែង ផ្លូវរថភ្លើងម្ដុំត្រឡោកបែក​ បន្ទាប់ពីអង្គុយបានមួយសន្ទុះក៏បានបន្តដំណើរទៅ​មុខទៀត​ លុះមកដល់ចំណុចកើតហេតុបាន​ប្រះនិងកម្លាំងបញ្ជារកាពាររួចប្រាប់ថាចង់លក់ម៉ូតូតម្លៃ៤០ដុល្លារ​ ក៏ត្រូវបានបញ្ជារការ​ពារឃាត់ខ្លួនតែម្តង។

កម្លាំងបញ្ជារកាពារបានប្រាប់ថា​ មុនកើតហេតុ​កម្លាំង៤-៥នាក់កំពុងជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រក៍ប្រទះឃើញជនសង្ស័យជិះម៉ូតូមក​រកលក់តម្លៃ៤០ដុល្លាររួចកម្លាំងបានសួរនាំ​សង្ស័យក៏ឃាត់តែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងបញ្ជារកាពារនាំទៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីសាកសួរ​ និងធ្វើកំណត់​ហេតុ​បញ្ជួនទៅអធិការខណ្ឌសែនសុខ​ ចាត់​ការបន្ត​ ៕

ចែករំលែកអត្ថបទ