Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យបែកថ្នាំយកពូថៅដេញកាប់គេឯងរួច​កាប់ក្បាលខ្លួនឯងរងរបួសត្រូវសមត្ថកិច្ចចាប់​ខ្លួន

ភ្នំពេញ៖​ យុវជនម្នាក់សង្ស័យបែកថ្នាំបាន​យក​ពូថៅដេញកាប់គេឯង​ ត្រូវកម្លាំងសមត្ថ​កិច្ច​ និងប្រជាការពារ​ដេញចាប់ដើម្បីយក​ទៅ​ ដាក់នៅ​មណ្ឌកែប្រែ​ បន្សាបគ្រឿងញៀន
-ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី​វេលា​ម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១​ខែ​សីហា ឆ្នាំ២០១៩ នៅប្លុកផ្ទះជួលហៅផ្ទះឡ​ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនខាងលើប្រាប់ថាខ្លួនឈ្មោះ​ ម៉ៅ អាយុ​២២ឆ្នាំ ស្នាក់នៅម្ដុំអាងទឹកអូឡាំពិក រាជធានី​ភ្នំពេញ។

តាមប្រភពព័ត៌មាននៅន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជនរូបនេះ​បានកាន់ពូថៅ១ដើមដេញកាប់អ្នកភូមិនៅម្ដុំក្រោយអាងទឹកក្នុងភូមិត្រពាំងថ្លឹងសង្កាត់​ចោមចៅ១ បង្កឲ្យមានការភ័យខ្លាគ្រប់ៗគ្នា បន្ទាប់មកកម្លាំងប្រជាការពារភូមិរួមជាមួយ​នគបាលប៉ុស្តិ៍បាននាំគ្នាដេញតាមចាប់។តែយុវជននោះគម្រាមមិនឲ្យចូល រហូតដល់ប្លុកផ្ទះជួលហៅផ្ទះឡ នៅជិតសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១​ដដែល ក៏បានរត់ឡើងទៅលើផ្ទះជួល។

ប្រភពដដែលបានបន្តថា កម្លាំងនគរបាល​និងប្រជាការពារក៏បានដេញតាមទៅដល់ទីនោះដែរនិងបម្រុងចូលទៅចាប់ប៉ុន្តែយុវជន​នេះបានលើកពូថៅគម្រាមមិនឲ្យចូលទៅជិតឡើយដោយនិយាយថា​ បើហ៊ានចូលជិតគេនិងកាប់សម្លាប់ខ្លួនឯង​ ខណៈនោះកម្លាំង​សមត្ថកិច្ចនៅតែចូលទៅស្រាប់តែយុវជន​នោះយកពូថៅកាប់ក្បាលខ្លួនឯងបណ្ដាលឲ្យរបួស ហូរឈាមបន្ទាប់មកសមត្ថកិច្ចបាន​យកបំពង់ពន្លត់អគ្គីភ័យបាញ់បង្ហុយផ្សែងដាក់ទើបចាប់បាន។

ក្រោយមកបាននាំទៅព្យាបាលរបួសនិងបាន​នាំទៅសាកសួរធ្វើកំណត់ហេតុដើម្បីយក​ទៅ​ដាក់នៅ​មណ្ឌកែប្រែ​ បន្សាបគ្រឿងញៀន​ ៕

ចែករំលែកអត្ថបទ