Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ក្តៅៗទៀតហើយ!! សមត្ថកិច្ចចម្រុះឆ្មក់ចូលក្លឹបកំសាន្តមួយកន្លែងឃាត់បានមនុស្សជាច្រើននាក់

ខេត្តព្រះសីហនុ៖ ដំណឹងទទួលបានជាបឋមបានអោយដឹងថា នៅវេលារំលងអាធ្រាត្រម៉ោងប្រមាណជា០៣:០០នាទី ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងបានការសម្របសម្រួលផ្នែកច្បាប់ពីលោកព្រះរាជអជ្ញាអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យក្លឹបកំសាន្តរបស់ចិនមួយកន្លែងឈ្មោះ Obama Club (LVចាស់) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

បើតាមសមត្ថកិច្ចអោយដឹងជាបឋមថា ក្នុងការឆែកត្រួតពិនិត្យនេះ បានរកឃើញថ្នាំញៀនមួយចំនួន និងការសេពគ្រឿងញៀនជាក់ស្តែងក្នុងក្លឹបនេះផង ហើយភ្លាមៗមានមនុស្សប្រមាណជិត១៥០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ និងចាត់ការបន្តតាមនិតិវិធី។ ក្នុងនោះដែលភាគច្រើនជាជនជាតិចិន ហើយក៏មានជនជាតិខ្មែរខ្លះដែរ៕

ចែករំលែកអត្ថបទ