Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យប្រុសស្រីចំនួន០៦នាក់ដែលបានឃាត់ខ្លួនករណីពាក់ព័ន្ធករណីគ្រឿងញៀននៅក្រុងតាខ្មៅនោះបានបញ្ជូនទៅសាលាដំបូងខេត្តរួចហើយ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះ យោងប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យទាំង៦នាក់ ដែលបានឃាត់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដោយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងតាខ្មៅ និងការិយាល័យជំនាញខេត្ត ក្នុងពេលចុះបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ផ្ទះជួលលេខ០៤ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលរួចហើយ ។

ចំពោះជនសង្ស័យទាំង៦នាក់មាន៖
១/-ឈ្មោះ កាម៉ូល ពិសិដ្ឋ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២/-ឈ្មោះ ព្រឿង ណី ហៅ បូរី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣/-ឈ្មោះ មាស ពន្លឺ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
៤/-ឈ្មោះ ភឿន ចាន់ទូច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
៥/-ឈ្មោះ ជួង ស៊ីណាត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៦/-ឈ្មោះ សាន ស្រីស ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់ ជញ្ជឹងថ្លឹងសារធាតុញៀនចំនួន០១គ្រឿង ទូរសព្ទ័ដៃ០៦គ្រឿង សម្ភារៈប្រើប្រាស់ (ជក់) សារធាតុញៀន មួយចំនួន៕

ចែករំលែកអត្ថបទ