Saturday, May 18, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកមិនទាន់ស្គាល់អត្តសញ្ញាណ

ភ្នំពេញ៖​ ប្រជាពលរដ្ឋ​ អ្នកនេសាទត្រីប្រទះឃើញ​ សពបុរសម្នាក់អណ្ដែតទឹក ទន្លេសាប​​នៅក្រោមស្ពាន​ជ្រោយចង្វារត្រើយខាង
លិច​មានសភាពហើមស្អុយតែមិនទាន់ស្គាល់អត្តិសញ្ញាណ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃ​ទី១៣ ខែឧសភាឆ្នាំ២០១៩​ នៅចំណុចម៉ាត់​ទន្លេសាប​ ខាងក្រោមស្ពានជ្រោយចង្វារ​ត្រើយខាងលិច​ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

សពបុរស​ រងគ្រោះ​ មិនទាន់ស្គាល់អត្តិសញ្ញាណ​ មានអាយុប្រហែលជាង៣០ឆ្នាំពាក់អាវយឺតដៃខ្លីពណ៍ខ្មៅស្លៀកខោខូវប៊យជើងវែងពណ៍ខ្មៅមានសកភាព​ ហើមស្អុយ។

យោងតាមប្រភពព័ត៍មានពីប្រពលរដ្ឋដែល​ជាអ្នក​ នេសាទត្រី​ នៅក្រោមស្ពាន ជ្រោយចង្វារបានឲ្យដឹងថានៅមុនពេលប្រទះ​ឃើញ​ពួកគាត់បានចេញពីកន្លែងស្នាក់នៅមក​នេសាទនៅខាងក្រោមស្ពានជ្រោយចង្វារ ដូចសពដង​ ខណៈ​ មកដល់កន្លែងកើតហេតុ​ស្រាប់តែមានធំក្លិនឈួលស្អុយ​ ដោយមាន​ការសង្ស័យបាននាំគ្នាអ៊ំទូកមកក្បែសម្រាស​គេ គរចោលតាមម៉ាត់ច្រាំងទន្លេ​ ស្រាប់តែ​ប្រទះ​ឃើញ​ សពបុរសអណ្តែតជាប់ទើនឹងសម្រាសដោយមានសកភាពហើយស្អុយ​។

ប្រភពបានបន្តថា ក្រោយពីប្រទះឃើញសកភាពបែបនេះក៏នាំគ្នារត់មករាយការណ៍​ជួនសមត្ថកិច្ចមូលរដ្ឋានឲ្យចុះមកកន្លែងកើត​ហេតុរួចយកទូកអ្នកនេសាទអូសយកមកដាក់ខាងដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញ​ពិនិត្យ​និងធ្វើកោសលវិច្ឆ័យ​ និងធ្វើការស្រាវជ្រាវ​រកសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅ​ធ្វើបុណ្យតាមប្រពៃណី​ ៕