Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

អាសូ !! កុមារី២នាក់ទៅតាមម្ដាយរាយមងនាំគ្នាលេងទឹកលង់ស្លាប់

ព្រៃវែង៖ គួរឲ្យរន្ធត់និងសង្វេកពេកក្រៃ ! កុមារី២នាក់បងប្អូនលង់ទឹកស្ទឹងស្លាប់ ខណៈពេលដែលពួកគេទាំង២នាក់រត់ទៅ តាមម្ដាយរាយមង
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៨នៅ
ចំណុច អូតាស៊ាង ស្ថិតនៅភូមិពន្លៃ ឃុំបាបោងស្រុកពាមរក៏ ខេត្តព្រៃវែង ។

កុមារីរងគ្រោះដែលស្លាប់ទាំង២នាក់៖ ទី១ មាន ឈ្មោះ ផន រតនា ភេទស្រីអាយុ១០ឆ្នាំមុខរបរសិស្ស ៖ ទី២មាន ឈ្មោះ ផន ថាវី ភេទស្រីអាយុ០៨ឆ្នាំមុខរបរសិស្ស មានឪពុកឈ្មោះផេង ភា(ស្លាប់) ម្តាយឈ្មោះ ម៉ែន យ៉ន អាយុ៤៦ឆ្នាំមានទីលំនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៏ ខេត្តព្រៃវែង ។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ កុមារីរងគ្រោះបាននាំគ្នាទៅជាមួយម្ដាយរាយមង ប៉ុន្តែពេលម្តាយកំពង់រាយមង ជនរងគ្រោះទាំង២នាក់បានងូតទឺកនិងប្រលែងនិងតោងគ្នាលេងបណ្តាលអោយលង់ បន្ទាប់មកក្រុមគ្រួសារព្រមទាំងអ្នកភូមិបាននាំគ្នាចុះរាវរកឃើញតែកុមារីរងគ្រោះស្លាប់បាត់អស់ទៅហើយ រួចក៏បានដឹកតាមគោយន្តយកមកផ្ទះរហូតដល់ម៉ោង២និង២០នាទីរសៀលទើបរាយការណ៏ជូនសមត្ថកិច្ច។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ច័យរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឺកពិតប្រាកដមែន ទើបបានប្រគល់សពទាំង ២នាក់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ