Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន២២កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ ឃាត់ខ្លួនខណៈពេលកំពង់តែធ្វើសកម្មភាពចាកចែយថ្នាំញៀននៅតាមផ្លូវ៦០ម៉ែតនិងដកហូតបានថ្នាំញៀន២២កញ្ចប់
ហេតុការណ៍ចុះបង្ក្រាបជនសង្ស័យនេះធ្វើឡើងនៅវេលា ម៉ោង៨និង៣០នាទីយប់ថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨ ស្តិតក្នុងភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ម៉ៅសុភក្រ្ត ភេទប្រុស អាយុ១៩មុខ របរនិងស្នាក់មិនពិតប្រាកដ ។
សមត្ថកិច្ចបានឲ្យដឹងថា មុននិងធ្វើការចុះបង្ក្រាបជនសង្ស័យខាងលើ កម្លាំងសមត្តកិច្ចបានចុះធ្វើការចុះល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញជនសង្ស័យកំពង់ធ្វើការចែកចាយនូវសារធាតុញៀននៅតាមផ្លូវ ពេលនោះសមត្ថកិច្ចមានការសង្ស័យក៏បានឃាត់ខ្លួនដើម្បីឆែកឆេរក៏បានរកឃើញថ្នាំញៀន សរុប២២កញ្ចប់តូច និងឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ័នគរបាលចាក់អង្រែលើ។
នៅចំពោះមុខសមត្ដកិច្ចជនសង្ស័យបានឆ្លើយសារភាពថា គេពិតជាបានចែកឆាយថ្នាំញៀននៅតាមផ្លូវ៦០ម៉ែតពិត ប្រកដមែន។
ក្រោយពីរសួរនាំរួច ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលចាក់អង្រែលើកសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅ អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធី ៕

ចែករំលែកអត្ថបទ