Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ខ្យល់គដេកស្លាប់ក្នុងបន្ទប់

បាត់ដំបង៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត គួរឲ្យសង្វេកនៅក្នុងបន្ទប់ដេកសង្ស័យខ្យល់គ
ហេតុភ្ញាក់ផ្អើលបាន នៅវេលាម៉ោង ០៧និង៣០នាទីព្រឹក ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ វុន សៀវលីញ ភេទស្រី អាយុ ១៣ ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយពេលជំនាញ ពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់ដោយសារខ្យល់គគាំបេះដូង ។

បន្ទាប់ពីធ្វើកំណត់ហេតុរួចសពរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ