Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បើកម៉ូតូលឿនមិនប្រយត្ន័ដួលបោកក្បាលស្លាប់ម្នាក់និងម្នាក់​ទៀតរបួសធ្ងន់

ភ្នំពេញ ៖ បុរស២ម្នាក់ជិះម៉ូតូឌុបគ្នាបើកបរក្នុងល្បឿនលឿន​មិនប្រយត្ន័ដួលអូសជាច្រើនម៉ែត្របោកក្បាលស្លាប់ម្នាក់គួរឲ្យអាសូរនិងម្នាក់ទៀតរបួសធ្ងន់
​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​២និង១០នាទីរំលងអាធ្រាតចូលថ្ងៃទី១៩ ខែកម្ភះឆ្នាំ២០១៩នៅ​តាមបណ្ដោយផ្លូវហាន់ណូយ ចំនុចមុខវត្តអន្លុងកា្ងន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុន​កើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCX​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HE-9856 ធ្វើដំណើរតាម​បណ្ដោយផ្លូវហាន់ណូយ​ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ានលឿន ខណះមកដល់ចំនុចកើតហេតុខាងលើស្រាប់តែ​រេចង្កូតដួលអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់បោកក្បាលនិងថ្នល់ស្លាប់ក្នុងថ្លុកឈាមនៅនិងកន្លែងនិងម្នាក់​ទៀត​របួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ​ រង​ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។
ចំណែកសពរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំស្រាវជ្រាវរកក្រុមគ្រួសារមក​ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ