Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២នាក់​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ​នគរបាល​ ស្ទឹងមានជ័យ​៣​ឃាត់ខ្លួនយក ទៅសាកសួរ​ បន្ទាប់​ពី​ជនសង្ស័យ​រូបនោះ​ បាន​ធ្វើ​សកម្មភាព​ កាច់ក​ ម៉ូតូ​របស់​ជនរងគ្រោះ​ម្នាក់បានសំរេច​ ដោយឡែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់
ហេតុការណ៍នេះបានកើត​ឡើង​នៅវេលាម៉ោង​ ១១និង៣០ នាទី ​ថ្ងៃទី​២០​ខែ​ឧសភា​ ឆ្នាំ​២០១៨​ ក្នុង​បុរីសូនី​ ផ្ទះលេខ១២៤​ ផ្លូវ​លេខ៣៦​ ទល់មុខ​ហាងការហ្វេ​ ធម្មជាតិ​ ភូមិ​ឬស្សី​១​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ ។

​ ជនសង្ស័យ​មានឈ្មោះ​ ​ សន​ ចាន់ឡុក​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបប​ កម្មករ​សំនង់​ ស្នាក់នៅ​ផ្ទះជួល​ ភូមិ​បឹង​ឈូក​ សង្កាត់​ អូបែកក្អម​ ខណ្ឌ​សែនសុខ​ មានស្រុកកំណើត​ ភូមិ​ពង្រ​ ឃុំ​ពង្រ​ ស្រុកបាធាយ៍​ ខេត្ត​កំ​ពង់ធំ​ ដកហូតម៉ូតូ​ ម៉ាក់​ YAMAHA FINO ពណ៌ក្រហម​លាយ​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AM 4174 មួយគ្រឿង​ ជារបស់​ជនសង្ស័យ​ ។

ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ ប៉ែន​ នៅវីណា​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបប​ មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ក្រុង​ភ្នំពេញ​ ស្នាក់នៅផ្ទះជួល​កន្លែងកើតហេតុ​ មាន​ស្រុកកំណើត​ ស្រុករមាសហែកខតេ្តស្វាយរៀង។​ ហើយម៉ូតូ​ដែរ​ជនសង្ស័យ​កាច់ក​ លួចយក​ទៅ​គឺ​ម៉ាក​ ឌ្រីសង់​ សេរី​ឆ្នាំ​ ២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FM 3867​ ។

​ តាម​សម្តី​ ជនរងគ្រោះ​បានអោយដឹងថា​ មុន​ពេល​កើត​ហេតុ​ រូប​គាត់បានទុក​ម៉ូតូ​នៅ​ក្នុង​ផ្ទះ​ជួល​ខាង​ក្រោម​ ហើយ​​បានឡើង​ទៅ​បន្ទប់​ជួល​នៅខាងលើ​ ខណះ​ពេលនោះ​រូប​គាត់​ក៍មិន​ដឹង​ថា​បាត់​ម៉ូតូ​ដែរ​ តែ​ចៃដន​ត្រូវបាន​អ្នក​ជិតខាង​ដែល​លក់​ កាហ្វេ​នៅខាងមុខ​ផ្ទះ​ឃើញ​ជនសង្ស័យ​ដែល​មាន​គ្នា​២​នាក់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់ក​ យក​ម៉ូតូ​ រ​បស់គាត់ រួចនាំ​គ្នា​ជិះ​រត់​គេចខ្លួន​ ​ភ្លាមនោះ​ដែរ​ បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ ហេតុការណ៍​ជាក់ស្តែង​ ក៍បាន​នាំគ្នា​ជិះ​ម៉ូតូ​ ដេញ​តាម​ ជនសង្ស័យ​ ហើយ​ស្រែក​ថាចោរៗ​ បាន​ប្រហែល​៥០០ម៉ែត្រ​ ពីកន្លែងកើតហេតុ​ ក៍ត្រូវ​សមត្ថកិច្ច​ ដែរ​ល្បាត​ឆ្លង​កាត់​ ទីនោះ​បានឃើញ​ ក៍បាន​ឃាត់ខ្លួន​ បាន​ជនសង្ស័យ​ម្នាក់​និង​ម៉ូតូ​មួយគ្រឿង​ យកទៅ​សាកសួរ​នៅ​ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​៣​ ចំណែកបក្ខ ពួក​ម្នាក់​ទៀត​ បានជិះម៉ូតូជនរងគ្រោះគេចខ្លួ​ន​បាត់​ស្រមោល ។
​ នៅ​ចំពោះមុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាពថា​ ពួក​គេ​ពិត​ជា​បាន​ រួម​គំនិត​ កាច់ក​លួចយក​ម៉ូតូ​ របស់​ជនរងគ្រោះ​ពិត​ប្រាកដមែន​ ។

​ ក្រោយ​ពេលកើតហេតុ​ ជនរងគ្រោះ​បានមក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិនគបាល​ស្ទឹងមានជ័យ​៣​ ដើម្បី​អោយ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ចំណែក​ជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​កសាង​សំនុំរឿង​បញ្ជូនទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ដើម្បី​ចាត់ការបន្ត​តាម​និតិវិធី​ ៕

ចែករំលែកអត្ថបទ