សន្តិសុខ​សង្គម

ឃាត់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតរត់គេចបាត់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិទួលសង្កែ១ឃាត់ខ្លួនជន សង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់បន្ទាប់ពីពួកគេបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូនហ្វាយពីជនរងគ្រោះបានសម្រេច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺឈានចូលថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៨នៅចំណុចមុខបន្ទប់ជួលគ្មានលេខផ្លូវ៦០ក្រុម៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ សនសុភក្រ័
ភេទប្រុសអាយុ១៨មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្រុម១៤ភូមិផ្សារតូចសង្កាត់ទួលទី១ខណ្ឌឬស្សីកែវ
ទី២ឈ្មោះ ភា រត់គេចខ្លួនបាត់ ។

ដោយឡែកជនរងគ្រោះមាន ឈ្មោះ សាន្ត ផល្លីនភេទស្រីអាយុ១៦ឆ្នាំមុខរបរត់តុក្នុងក្លឹបស្នាក់នៅកន្លែងកើតហេតុ។ទូរស័ព្ទដែលជនសង្ស័យឆក់ទៅ ម៉ាកអាយហ្វូនហ្វាយ។
សមត្ថកិច្ចបានបន្តទៀតថានៅមុនពេលកើតហេតុជនរង គ្រោះបានចេញពីធ្វើការនៅក្លឹបរីវើឡាញហើយបានដើរបណ្តើនិយាយទូរស័ព្ទបណ្តើរខណៈមកដល់បន្ទប់ជួលក៏ជួបជនសង្ស័យមានគ្នា២នាក់ម្នាក់ឈ្មោះ សន សុភ័ក្របានធ្វើ សកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានហើយហុចឲ្យជន សង្ស័យម្នាក់ទៀតឈ្មោះ ភាទុក ភ្លាមៗនោះជនរងគ្រោះក៏បានស្រែកថាចោរៗឆោឡោបង្ករឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ប៉ុស្តិ៍ដែលកំពុងធ្វើការយាមល្បាតក្នុងមូលដ្ឋានក្បែរនោះបានជួយអន្តរាគមន៍ចាប់ជនសង្ស័យបានម្នាក់និងម្នាក់ទៀតយកទូរស័ព្ទរត់គេចខ្លួនបាត់ស្រមោល ។

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចធ្វុើការសាក សួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ