Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តក្នុងស្ថានភាពស្រវឹងមិនប្រយត្ន័រេចង្កូតឡើងឃឿនចញ្ចើមផ្លូវជ្រុលទៅបុក​បង្គោលភ្លើងបាក់មួយដើម

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាជោគជាំបេីក​រថយន្ត​ លឿនដូចហោះ​ មិនប្រយត្ន័បាន​រេចង្កូតឡេីងឃឿនជ្រុលទៅបុកបង្គោលភ្លេីង​បំភ្លឺផ្លូវបាក់១ដេីម ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។
គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងកាលពី​វេលា​ម៉ោង០១និង​៤០​នាទីរំលងអធ្រាត ចូលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩នៅតាមបណ្ដោយ​ ផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុន​ពេលកេីតហេតុគេបានឃេីញ រថយន្តមួយគ្រឿងម៉ាកPruisពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2BA-4759 បើកបរ​ ដោយយុវជនម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកេីត​ ក្នុងល្បឿនយ៉ាងលឿន​ ខ្វះការប្រុងប្រយត្ន័​ លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែរថយន្តរេចង្កូតឡេីងឃឿនជ្រុលទៅបុកនិងបង្គោលភ្លេីងបំភ្លឺផ្លូវបាក់១ដេីម ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្ករឲ្យមានអ្នករងរបួស​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកវាស់វែងយករថយន្តបង្កទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ នៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ