Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

នារីស្រស់ស្អាតម្នាក់រត់ទៅលោតទឹកពីលើស្ពានជ្រោយចង្វា តែបានប្រុសស្អាតជាអ្នកយកព័ត៌មានម្នាក់ជួយសង្គ្រោះទាន់ពេល

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ មិនដឹងជាមានវិបត្តិអ្វីទេ បានជាបណ្តាលអោយរូបនាងដាច់ចិត្តទៅលោតទឹក ក្នុងគោលបំណងសម្លាប់ខ្លួន លែងចង់រស់នៅលើលោកមួយនេះទៀត!!

ប៉ុន្តែដោយសារវាសនានាងមិនទាន់អស់បុណ្យ បានបណ្តាលអោយបុរសសង្ហាវ័យក្មេង សម្បុរស្រអែម ជាអ្នកយកព័ត៌មាន ដែលគេគ្រប់គ្នាហៅគាត់ថា P19ពេលរាត្រី ឃើញទាន់ ហើយឈប់ម៉ូតូហុងដា សេ១២៥ សេរីឆ្នាំ២០២១ របស់គាត់ ដែលទើបនឹងបង់រំលោះថ្មីៗ រត់ទៅជួយឃាត់បានភ្លាមៗនៅលើស្ពានជ្រោយចង្វា ខណៈដែលរូបនាងបំរុងនឹងលោតទៅហើយ ។

ករណីនេះបង្កឡើងនៅវេលាយប់ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ បុរសជាអ្នកយកព័ត៌មានចិត្តធម៌ បានជួយណែនាំរូបនាងកុំអោយគិតខ្លីទៀតអី ដោយពន្យល់ប្រាប់នាង ត្រូវរៀនដោះស្រាយបញ្ហា បន្តិចម្តងៗ នោះបញ្ហាវានឹងរលាយអស់ ហើយបានជួយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងនាំយកទៅប៉ុស្តិ៍ជ្រោយចង្វា ដើម្បីសួរនាំរកសាច់ញាតិ ។

សូមបញ្ជាក់ថា សំរាប់អត្តសញ្ញាណសាមុីខ្លួន រូបនាងសុំមិនបញ្ចេញនោះទេ ៕

ចែករំលែកអត្ថបទ