Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ចិនទៀតហើយ!​ ប្រើល្បិចដូរលុយបន្លំត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

កណ្ដាល៖​ ជនជាតិចិន​ និងខ្មែរ​ មួយក្រុមមានគ្នា៤នាក់​ ប្រើល្បិចដូរលុយ​បន្លំលួចលុយត្រូវជនរងគ្រោះដឹងខ្លួនទាន់ដេញតាមចាប់បាន៣នាក់ប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះ​ ចំណែក​ម្នាក់ទៀតរត់គេចខ្លួនបាត់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​១០និង៣០នាទីព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ នៅភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ហាក់ លឹមហៀង ភេទប្រុស អាយុ ២៩ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។​

ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន៣នាក់រួមមាន​ ៖​ ទី១.មានឈ្មោះ ឈិន មុីហ្វិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរមិនពិត(ឃាត់ខ្លួន)
២.ឈ្មោះ ឈិន ឈូជាភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិចិនមុខរបរមិនពិត (ឃាត់ខ្លួន) ។​ ទាំង០២នាក់មាន ស្រុកកំណើត នៅប្រទេសចិន នឹងបច្ចុប្បន្នស្នាក់នៅទីក្រុង ភ្នំពេញ ។
ទី-៣.មានឈ្មោះ ម៉ែន វ៉ាន់សុីថេត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ​ខ្មែរមុខរបរ បើកបររថយន្ត ទីលំនៅបច្ចុប្បន្នផ្ទះលេខ​៣៨ ភូមិ ព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌ ពោធិសែនជ័យ ក្រុងភ្នំពេញ(ឃាត់ខ្លួន) ។​ និងទី៤-មានឈ្មោះ អ័ង សាំង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ(ចិន) មុខរបរមិនពិត (រត់គេចខ្លួនបាត់) ។

បើតាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា​ មុនពេល​កើតហេតុខ្លួនកំពុងតែលក់ដូរនៅក្នុងផ្ទះស្រាប់តែមាន​រថយន្ត ០១គ្រឿង ម៉ាកហាយលែនឌ័រ​ ពណ័ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2-AS.8725​ មានគ្នាចំនួន០៤នាក់ជនជាតិខ្មែរ​ម្នាក់ជាអ្នកបើករថយន្ត និងជនជាតិចិន០៣នាក់បានបើករថយន្តមកឈប់នៅមុខផ្ទះហើយមានជនជាតិចិនម្នាក់បានយកប្រាក់​ចំនួន ១០០០០$ (មួយមុឺនដុល្លារ) មកប្តូរយកលុយខ្មែរចំនួន៤០.០០០.០០០រៀល( សែសិបលានរៀល)ពេលនោះជនរងគ្រោះ បានយកប្រាក់ដុល្លារមករាប់គឺគ្រប់ចំនួន ១០០០០$(មួយមុឺនដុល្លារ) ហើយបានយកលុយខ្មែរចំនួន ៤០.០០០.០០០រៀល(សែសិបលានរៀលគត់)ប្រគល់អោយ
ជនជាតិចិន ពេលនោះជនជាតិចិនបានសុំលុយ ១០០០០$(មួយមុឺនដុល្លារ) យកទៅមើលវិញ ចំនែកជនរងគ្រោះក៍បាន យកស្បោងខ្មៅច្រកលុយរៀលចំនួន៤០.០០០.០០០៛ អោយជនជាតិចិន ឆ្លៀតពេលនោះជនជាតិចិនបានយកលុយមួយដុំផ្សេងមានចំនួន៧០០$(ប្រាំពីររយដុល្លា)មកឲ្យខ្លួនដែលជា (ជនរងគ្រោះ)រួចក៍យកលុយរៀលដែលច្រកស្បោងខ្មៅដើរឡើងទៅជិះរថយន្តទិសដៅទៅភ្នំពេញ​ បន្ទាប់មកជនរង​គ្រោះបានយកដុំលុយដុល្លាមកត្រួតពិនិត្យម្តងទៀតឃើញមិនគ្រប់ចំនួន១០.០០០$ក៍នាំគ្នាជិះរថយន្ត​ ដេញតាមរថយន្តជនសង្ស័យ ពេលមកដល់ចន្លោះគីឡូម៉ែត្រលេខ១៩និង២០ ក្នុងភូមិស្លាបតាអោនឃុំគគីរក៍កាក់ពីមុខរថយន្តជនសង្ស័យឃាត់ខ្លួនបានចំនួន៣នាក់រួមនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ច​។

បច្ចុប្បន្នជនសង្ស័យដែលឃាត់ខ្លួនទាំង៣នាក់រួមនិងវត្ថុតាង​ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់​ការបន្តតាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ