Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលព្រហ្មទណ្ឌកំរិតស្រាល​ ក្រមួចក្រុមជំនាញកាច.កម៉ូតូបាន៣នាក់

ភ្នំពេញ៖​ កម្លាំងសមត្តកិច្ចព្រហ្មទណ្ឌកំរិតស្រាល​ បង្ក្រាបមុខសញ្ញាជំនាញខាងកាច់.ក.ម៉ូតូ៣នាក់នៅក្នុងផ្ទះជួល​មួយកន្លែង ដែលពួកគេតែងតែជិះម៉ូតូពាក់​ស្លាកលេខខេមរៈភូមិន្ទសំរាប់ធ្វើសកម្មភាព
ហេតុការណ៍​នេះបានកើតឡើងកាលពីរវេលាម៉ោង៩និង​៣០​នាទីព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០១៩​ ចំណុចផ្ទះជួល​ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

បើតាមសម្តីជនរងគ្រោះបានប្រាប់អោយដឹងថា រូបគាត់ម៉ូតូបានទុកនៅមុខបន្ទប់ជួលដោយចាក់សោរ.ក.ត្រឹមត្រូវរួចដើរចូលក្នុងបន្ទប់ ពេលដែលទៅ​ ជនរងគ្រោះបានដើរ​បញ្ច្រាស់ទិសគ្នាជាមួយជនសង្ស័យ ស្រាប់តែបានប៉ុន្មានម៉ោងក្រោយមកស្រាប់តែបាត់ម៉ូតូទើប មានការភ្ញាក់ផ្អើល ហើយជិះដើររកទាំងយប់​ លុះព្រឹលឡើងជនរងគ្រោះនៅតែបន្តរកទៀតទើបដឹងថាជនសង្ស័យនៅទីតាំងខាងលើ ក៏ប្តឹងទៅសមត្តកិច្ចព្រហ្មទណ្ឌកំរិតស្រាល។

សមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលបានអោយដឹងថា មុន​ពេលចុះបង្ក្រាបមុខសញ្ញាជំនាញខាងកាច់.ក.ម៉ូតូ៣នាក់ខាងលើ ហើយពួកគេជិះម៉ូតូម៉ាក កាវ៉ាសាគី ដែលពាក់ស្លាកលេខ ខេមរៈភូមិន្ទ ធ្វើសកម្មភាព រួចមកសំងំលាក់ខ្លួននៅផ្ទះជួល​នេះ គឺយោងតាមពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូម៉ាក់ MSX(ស្លាកលេខត្រូវជនសង្ស័យកាច់ចេញបាត់​) បានបាត់ម៉ូតូកាលពីវេលាម៉ោង៣ជាងទៀបភ្លឺថ្ងៃទី០៨​ខែ​មករាឆ្នាំ២០១៩នៅសង្កាត់កំពង់សំណាញ់ក្រុងទឹកខ្មៅ

សមត្ថកិច្ចបានបន្តទៀតថា ដោយជនរងគ្រោះបានស្គាល់មុខ​សញ្ញានិងតាមដានដឹងថាជនសង្ស័យដែលធ្វើសកម្មភាពលួចកាច់.ក.ម៉ូតូរួចមកពួនសំងំក្នុងផ្ទះ ក៏ធ្វើការទំនាក់ទំនងទៅសមត្តកិច្ចព្រហ្មទណ្ឌកំរិតស្រាលភ្លាមៗចុះមកក្របួចបានតែម្តង។

ក្រោយក្របួចបានជនសង្ស័យចំនួន៣នាក់ជំនាញខាងកាច់.​ក.ម៉ូូតូរួចរួមនិងវត្ថុតាងមានម៉ូតូ២គ្រឿងម៉ូតូ១គ្រឿងម៉ាកកាវ៉ាសាគីដែលពាក់ស្លាកលេខ ខេមរៈភូមិន្ទសំរាប់ជិះធ្វើសកម្មភាពបានយកទៅធ្វើការសួរនាំនៅព្រហ្មទណ្ឌកំរឹត​ស្រាលរាជធានីភ្នំពេញតាមនិតិវិធីនៃច្បាប់​ ៕

ចែករំលែកអត្ថបទ