Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនជាតិ នីហ្សេរីយ៉ាម្នាក់ បន្ទាប់ពីស្ត្រីខ្មែរពីរនាក់ប្ដី ប្រពន្ធដាក់ពាក្យបណ្ដឹង

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោចាប់ឃាត់ជនជាតិនីហ្សេរីយ៉ាម្នាក់យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំ កាលពីវេលាម៉ោង១១នឹង៤០ នាទី ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ នៅចំណុចផ្ទះលេខ៤៧ ផ្លូវ6A ក្នុងបូរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថាមូលហេតុដែលឈានដល់ការឃាត់ខ្លួនបុរសជនជាតិនី ហ្សេរីយ៉ា ម្នាក់នេះគឺយោងទៅតាមពាក្យបណ្តឹង របស់ស្ត្រីខ្មែរពោះធំម្នាក់នឹងបុរសជនជាតិ នីហ្សេរីយ៉ាម្នាក់ (អ្នកទាំងពីរត្រូវប្តីប្រពន្ធ) ដោយចោទបុរសខាងលើថា បានវៃបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លួន ហើយថែមទាំងវៃ នឹងយកកាំបិតចាក់មកលើពួកខ្លួនបណ្តាលអោយរងរបួសរួចបានយកលុយចំនួន ៣៥០០ដុល្លារគេចបាត់ កាលពីវេលាម៉ោង ២៣នឹង៣០នាទីយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ ។

សមត្ថកិច្ចបន្តថាក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចសុំគោលការណ៍ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅឡោមព័ទ្ធផ្ទះមួយខ្នងក្នុងបូរីពិភពថ្មីចំការដូងនឹងបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ានោះម្តង ។ បច្ចប្បន្នជនសង្ស័យរូបនោះត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីសាកសួរកសាងរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

 

ចែករំលែកអត្ថបទ