Tuesday, May 21, 2024
Latest:
សន្តិសុខ​សង្គម

កម្មករកម្មការនីរោងចក្រកាត់ដេរខោអាវយីហោ​ SEDUNO INVESTMENT CAMBO FASHION Co,LTD ជាង១ពាន់នាក់ផ្ទុះការតវ៉ាទាមទារប្រាក់ដំណាច់ឆ្នាំ​

ភ្នំពេញៈ​ កម្មករកម្មការនីរោងចក្រកាត់ដេរជាង១​ពាន់នាក់ដែលបម្រើការងារនៅក្នុងរោងចក្រ​យីហោSEDUNO INVESTMENT CAMBO FASHION Co,LTD​ បានផ្ទុះការតវ៉ាមិនចូលបម្រើការងារដោយសារទាមទារប្រាក់បំណាច់ឆ្នាំពីថៅកែរោងចក្រមិនបាន​ ហើយ​ការតវ៉ានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧​ ភូមិ​ខ្វា សង្កាត់ដង្កោ​ ខណ្ឌដង្កោ​រាជធានីភ្នំពេញ​។

លោកវរសេនីយ៍​ឯក​ ជឹម​ សុី​ថា​ អធិការខណ្ឌ​ដង្កោ​ បានឲ្យដឹកថារោងចក្រដែលកម្មករធ្វើការតវ៉ាមានយីហោ( សេង ឌូណូ ហ្វេសិន កាត់ដេរ )ស្ថិត នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញនេះមានកម្មករ-កម្មការនីសរុបចំនួន១០៤០នាក់បានចេញមកចូលរួមធ្វើកូដកម្មទាមទារទូរទាត់ផ្ដាច់កិច្ច​សន្យា​ចាស់ដែលធ្វើមុនឆ្នាំ២០១៩ ហើយចំពោះការតវ៉ានេះពុំមានខាងសហព័ន្ធសហជីពដឹកនាំឡើយ​ ដោយបច្ចុប្បន្តពុំទាន់​មានដំណោះ​ស្រាយទេ រងចាំក្រសួងមកដោះស្រាយតាមនីតិវិធីច្បាប់ ។

កម្មការនី​ម្នាក់បានលើកឡើងថាខ្លួនបានបម្រើការងារក្នុងរោងចក្រនេះអស់រយះេពលជាង៥ឆ្នាំ​ ចំណែកអ្នកខ្លះទៀតបម្រើការងាររហូតដល់ទៅជិត១០ឆ្នាំ​ មកហើយដោយមិនដែលទទួលបានប្រាក់បំណាច់ឆ្នាំពីខាងថៅកែរោងចក្រឡើយ​ ដោយខាងរោងចក្រធ្លាប់ធ្វើកិច្ចសន្យានឹងបើកប្រាក់បំណាច់ឆ្នាំជូនពួកគាត់អោយបានមុខឆ្នាំ២០១៩​ ដូច្នេះមកទល់ថ្ងៃនេះខាងរោងចក្រមិនបានបើកប្រាក់បំណាច់ឆ្នាំតាមកិច្ចសន្យាទើបពួកគាត់នាំគ្នាធ្វើកូទកម្មទាមទារ​ ព្រោះតែប៉ុន្មានថ្ងៃទៀតនឹងឈានចូលឆ្នាំ២០១៩កិច្ចសន្យារបស់ពួកគាត់នឹងចប់ហេតុដូចនេះពួកគាត់ខ្លាចខាងរោងចក្រប្រកែនឹងយកលេសចប់កិច្ចសន្យាមិនដោះស្រាយជូន​ ទើបនាំគ្នាធ្វើកូទកម្មតវ៉ាទាមទារតែម្តងទៅ។

គួរបញ្ជាក់ថា​បច្ចប្បន្នដំណោះស្រាយនៅមិនទាន់ដោះស្រាយបាននៅឡើយដោយសារខាងក្រសួងការងារក៏ដូចមន្ត្រីពាក់ព័ន្ធកំពុងចុះសាកសួរនឹងសម្របសម្រួលដោះស្រាយជូនបងប្អូនក្រុមកកម្មករកម្មការនី៕