Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

អាសូរ! ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ត្រូវរាន្តទេវតា ធ្លាក់​សង្កត់ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ ៖ គួរឲ្យសង្វេគខ្លាំងណាស់ ដែលក្មេងប្រុសម្នាក់អាយុទើបតែ៣ឆ្នាំបានតោង​រាន្តទេតាដែលដាក់​នៅមុខផ្ទះ បណ្ដាលឲ្យបាក់សង្កត់ពីលើស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យគុន្ធាបុប្ឋា
ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យសង្វេកនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ក្បែរសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌ​ដង្កោ ។
សពក្មេងប្រុសមានឈ្មោះ អឿន ចេស្ដា អាយុ៣ឆ្នាំ នៅផ្ទះជាមួយឪពុកម្ដាយ ត្រង់ចំណុចកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅជិតខាងបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ឪពុកម្ដាយក្មេងប្រុសរងគ្រោះបានចេញទៅធ្វើការបាត់អស់ ដោយឲ្យក្មេងប្រុសនៅជា​មួយជីតា តែជីតាមិនបានប្រយត្ន័។
ប្រពភបានបន្តថា​ ខណៈដែលក្មេងប្រុសរង​គ្រោះនៅជាមួយជីតានោះ​ គេបានដើរទៅ​តោងរាន្តទេវតា​ ដែលនៅមុខផ្ទះ​ បណ្ដាលអោយបាក់ធ្លាក់​សង្កត់​ រងរបួសធ្ងន់​ ហើយភ្លាមៗនោះអ្នកជិតខាងបានទាក់ទងទៅឪពុក​ម្ដាយក្មេងប្រុសរងគ្រោះ​ និងបញ្ចូនទៅកាន់មន្ទីពេទ្យគុន្ធាបុប្ផា ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ​ តែជាអកុសលក្មេងប្រុសរងគ្រោះ​ខាងលើបានស្លាប់បាត់បង់ជីវិតទៅ​ហើយ រួចក៏បានបញ្ចូនមកផ្ទះវិញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើកំណត់ហេតុ​ រួចឲ្យឪ​ពុកម្ដាយ និងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា​ ករណីនេះមិនមែនទើបតែកើតមានមួយលើកនេះទេ​! គឺតែងតែកើតមាន​ ដូច្នេះសូមឪពុកម្ដាយគ្រប់រូបទាំងអស់​មេត្តា​មានការប្រុងប្រយត្ន័អោយបានខ្ពស់ចំពោះកូនតូចៗ​ ។ បំណងល្អពី​គេហទំព័រកោះប៉ែន